ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមីនាឆ្នាំ២០២៥ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួនជនសង្ស័យឈ្មោះ កែវ ខួចចិន្តា មុខសញ្ញាចាស់ ករណី លួចមានស្ថានទម្ងន់ទោស ( ឆក់កាបូប ជនបរទេស) ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បី ចាត់ការតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា ក្រោយពីជនសង្ស័យបានធ្វើសកម្មភាពជិះម៉ូតូឆក់កាបូបជនរងគ្រោះជាជនបរទេសនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានប៉ុន្មានម៉ោងក្រោយមក ដោយមានការស្រាវជ្រាវស៊ើបអង្កេតពីកម្លាំងជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួង កំណត់បានមុខសញ្ញាជនសង្ស័យបាន នៅរសៀលថ្ងៃដដែលទី១៥ខែមីនា ឆ្នាំ២០២៥ សមត្ថកិច្ចបានឈានចាប់ឃាត់ខ្លួនជនសង្ស័យាបានឈ្មោះ កែវ ខួចចិន្តា  សមត្ថកិច្ចក៏បានដកហូតសម្ភាររបស់ជនរងគ្រោះមកវិញផងដែរ៕

អត្ថបទ៖ ចតុម្មុខ

Share.