ភ្នំពេញ ៖ នៅរសៀលនេះនៅថ្ងៃទី១៨ ខែ មីនា ឆ្នាំ២០២៥ នរគបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានរាជធានីភ្នំពេញបង្ហាញមុខក្រុមក្មេងទំនើងពាក់ព័ន្ធប្រព្រឹត្តបទល្មើស ឆក់និងវាយប្លន់យកម៉ូតូ ដែលក្រុមទាំងនេះធ្វើសកម្មភាពយ៉ាងសកម្មនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនិងខេត្តកណ្ដាល ត្រូវបានកម្លាំងនគបាលសហការបង្រ្កាបបានជាបន្តបន្ទាប់។

ជម្រាបផងដែរថា កន្លងទៅក្រុមជនសង្ស័យធ្លាប់ធ្វើសកម្មភាព៦ករណី ដោយករណីទី១ ប្រព្រឹត្តនៅចំនុចដីវាល ផ្លូវក្រវ៉ាត់ក្រុងទី៣ សង្កាត់ ប្រទះទ្បាង ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពី ថ្ងៃទី២០ ខែកម្ភុះ ឆ្នាំ២០២៥ វេលាម៉ោង ៤:២០នាទី ។ ករណី ទី២ ប្រព្រឹត្តនៅចំនុច ផ្លូវ៨០ម៉ែត្រ ចូលព្រលានយន្តហោះថ្មី ភូមិព្រែកហូរ លិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពី ថ្ងៃទី១០ខែមិនា ឆ្នាំ២០២៥ វេលាម៉ោង ៣:៤០នាទី។

ករណីទី៣ប្រព្រឹត្ត នៅចំនុច ផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិប៉ុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពី ថ្ងៃទី២៧ ខែកម្ភុះ ឆ្នាំ២០២៥ វេលាម៉ោង ៤:២០នាទី ។ ករណី ទី៤ ប្រព្រឹត្តនៅចំនុចដីវាល ផ្លូវក្រវ៉ាត់ ក្រុងទី៣ ភូមិទី០៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពី ថ្ងៃទី២៨ ខែកម្ភុះ ឆ្នាំ២០២៥ វេលាម៉ោង ៥:២០នាទី ។ ករណី ទី៥ប្រព្រឹត្ត នៅចំនុចដីទ្បូគ្មានលេខ ផ្លូវជាតិលេខ២ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពី ថ្ងៃទី៣០ ខែកមរា ឆ្នាំ២០២៥ វេលាម៉ោង ០០:២៨នាទី ។បន្ទាប់ពីកម្លាំងជំនាញនរគបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានរាជធានីសហការកម្លាំងខណ្ឌស្រាវជ្រាវរហូតបង្ក្រាបបានជាបន្តបន្ទាប់។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

អត

Share.