ក្រុមជម្រើសជាតិវៀតណាម បាន​យក​ឈ្នះក្រុម​ជម្រើសជាតិ​កម្ពុជា ក្នុងលទ្ធផល ២-១ នៃការប្រកួតមិត្តភាព​អន្តរជាតិ នារាត្រីថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ២០២៥ កីឡដ្ឋាន​ Gò Đậu, ខេត្ត Binh Duong ប្រទេសវៀតណាម។

១គ្រាប់​របស់​កម្ពុជា គឺ​ជា​ការ​រក​គ្រាប់​បាល់​បាន​ដោយ​កីឡាករ​វ័យ​ក្មេង​ ប៊ុង សាំយូអែល ស៊ុតពីលើដំបូលទូកមួយគ្រាប់ នៅ​នាទីទី៦៤ អោយ​កម្ពុជា តាម​ពី​ក្រោយ​វៀតណាម ២-១ រហូត​ដល់​ចប់​ការ​ប្រកួត ហើយ​ក៏ជាគ្រាប់បាល់ដំបូងរបស់គេ ក្នុងការប្រកួតជាមួយក្រុមជម្រើសជាតិឈុតធំផងដែរ។

គិត​ត្រឹម​ ៦ប្រកួតចុក្រោយកម្ពុជា នៅ​តែ​មិន​អាច​យក​ឈ្នះ​វៀតណាម​បាន​ដដែល ដោយ​៦ប្រកួត​នោះ​រួម​មាន​ដូច​ខាង​ក្រោម៖

  • ថ្ងៃទី២៦ វិច្ឆិកា ២០១៦៖ វៀតណាម ២-១ កម្ពុជា ពានរង្វាន់ AFF Championship
  • ថ្ងៃទី៥ កញ្ញា ២០១៧៖ កម្ពុជា ១-២ វៀតណាម ពានរង្វាន់ AFC Asian Cup
  • ថ្ងៃទី១០ តុលា ២០១៧៖ វៀតណាម ៥-០ កម្ពុជា ពានរង្វាន់ AFC Asian Cup
  • ថ្ងៃទី១៤ តុលា ២០១៨៖ វៀតណាម ៣-១ កម្ពុជា ពានរង្វាន់ AFF Championship
  • ថ្ងៃទី១៩ ឆ្នូ ២០២១៖ វៀតណាម ៤-០ កម្ពុជា ពានរង្វាន់ AFF Championship
  • ថ្ងៃទី១៩ មីនា ២០២៥៖ វៀតណាម ២-១ កម្ពុជា មិត្តភាព​អន្តរជាតិ

ក្រៅពីការប្រកួតមិត្តភាពអន្តរជាតិទល់នឹងវៀតណាម គោព្រៃកម្ពុជា នឹង​ត្រូវត្រឡប់​មក​មាតុភូមិវិញ ហើយបន្តជួបក្រុមជម្រើសជាតិអារូបា (Aruba) ដែលមកពីទ្វីបអាមេរិកខាងត្បូង នៅថ្ងៃអង្គារ ទី២៥ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិ ម៉ោង ៧:០០​នាទីយប់៕

Share.