ព្រះសីហនុ៖ ជនជាតិចិនម្នាក់ ដែលផ្លោះតាមបង្អួចទៅឈរនៅខាងក្រៅអគារជាង១២ម៉ោង ត្រូវបានកម្លាំងសមត្ថកិច្ចជួយដង្រ្គោះបានហើយ នៅវេលាម៉ោង១២និង៣០នាទីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នឹងបានបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីអនុវត្តន៍និតិវិធី។

 តាមប្រភពសមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីទទួលបានដំណឹងថាមានមនុស្សម្នាក់មកឈរនៅយាមនៅខាក្រៅអគារ ភ្លាមៗសមត្ថកិច្ច បានចុះអន្តរាគមន៍នៅនិងកន្លែងកើតហេតុ មានទាំងរថយន្តសង្គ្រោះបន្ទាន់៩១១ និង រថយន្តជណ្តើរដងវែង ព្រមទាំងកំលាំង៩១១ ជួយអន្តរាគមន៍ និង សប់ពោងខ្យល់នៅខាង ក្រោមចាំខ្លាចលោតធ្លាក់ចុះមក។

តែទោះជាកម្លាំងសមត្ថកិច្ចជួយលួងលោមយ៉ាងណាក្តីក៏ជនជតិចិនរូបនោះមិនព្រមចុះវិញដែរ លុះមកដល់ម៉ោងជាង១២យប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ សមត្ថកិច្ចបានឲ្យថៅកែនៅទីនោះមកជួយលួងលោមបន្ថៀមទៀត ដោយនិយាយថា អ្នកត្រូវការលុយមែន បើត្រូវការលុយគឺថៅកែឲ្យលុយ តែបុរសជនជាតិចិននោះនិយាយថាគាត់មិនត្រូវការលុយទេ គាត់ត្រូវការជួបប្រពន្ធកូនរបស់គាត់ តែមិនបានបញ្ជាក់មូលហេតុអ្វីនៅឡើយទេ។

រហូតុមកដល់វេលាម៉ោង ១២និង៣០នាទី ទើបសមត្ថកិច្ចបានទទួលបានដំណឹងជាក់លាក់ថា មូលហេតុដែលបណ្តាលឱ្យជនជាតិខាងលើធ្វើបែបនេះ គឺព្រោះតែគាត់បានឈ្លោះគ្នាជាមួយប្រពន្ធដែលជាជនជាតិខ្មែរ ហើយប្រពន្ឋមិនព្រមត្រូវរ៉ូវគ្នា ទើបជនជាតិចិនខាងលើ ផ្លោះពីបង្អួចមកអង្គុយខាងក្រៅអគារ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច ចេញជួយអន្តរាគមន៍រហូត១២ម៉ោង បែបនេះ។ ក្រោយពីសាកសួរតាមនិតិវិធី និងធ្វើកំណត់ហេតុរួច សមត្ថកិច្ចបានប្រគល់ឱ្យក្រុមគ្រួសារនាំត្រលប់ទៅវិញតែម្តងទៅ៕

អត្ថបទ៖ ឈុន គឹមហៃ

Share.