សហភាពសហព័ន្ធយុវជនកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការប្រកួតពានរង្វាន់ Soccer League លើកទី៨ ឆ្នាំ២០២៥ ស្របពេលដែលការលក់ពាក្យសម្រាប់ចូលរួមប្រកួតគឺនឹងចាប់ផ្តើមពីថ្ងៃទី២២ ខែមីនា ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ និងចាប់ផ្តើមទទួលពាក្យជាផ្លូវការគឺនៅថ្ងៃទី១ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ទីតាំងលក់និងទទួលពាក្យនៅអគារ The kampus ជាន់ទី១ (មហាវិធីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ) ។

សេចក្តីជូនដំណឹង

ព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League ត្រូវបានរៀបចំឡើងចំនួន ០៦លើក រួចមកហើយ គិតចាប់ពីឆ្នាំ២០១២ មកម្លេះ ដែលឆ្នាំ២០២៤នេះ គឺជាលើកទី៧ហើយ ក្នុងនោះរួមមាន៖

ឆ្នាំ២០១២ ទទួលបាន ៣២ក្រុម
ឆ្នាំ២០១៣ ទទួលបាន ៤០ក្រុម
ឆ្នាំ២០១៤ ទទួលបាន ៣២ក្រុម
ឆ្នាំ២០១៥ ទទួលបាន ៤៩ក្រុម
ឆ្នាំ២០១៦ ទទួលបាន ៦០ក្រុម
ឆ្នាំ ២០១៩ ទទួលបាន ៦០ក្រុម
ឆ្នាំ២០២៣ ទទួលបាន ៧៤ក្រុម (ស្រី ១០ក្រុម)
ឆ្នាំ ២០២៤ ទទួលបាន ៦១ក្រុម (ស្រី ១៣ក្រុម)

សូមជម្រាបថា សម្រាប់ការប្រកួតពានរង្វាន់ Soccer League លើកទី៧ ឆ្នាំ២០២៤ កន្លងទៅម្ចាស់ជើងឯកគឺបានទៅលើក្រុម Khmer United គ្រងជើងឯកផ្នែកបុរស ខណៈម្ចាស់ជើងឯកផ្នែកនារីបានទៅលើក្រុមភ្នំពេញក្រោន៕

Share.