ខេត្តព្រះសីហនុ÷ ជនជាតិម្នាក់ដែលប៉ុនប៉ងសម្លាប់ខ្លួនកាលពីម្សិលមិញថ្ងៃទី២១ ខែមីនានេះ បានបាត់បង់ជីវិតហើយនៅវេលាម៉ោង២និហ៤៥នាទី ត្រង់ចំនុចមុខអតីតះក្លឹបLVចាស់ បង្កអោយមានការភ្ញាក់យ៉ាងខ្លាំងដល់សមត្ថកិច្ច និង ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ។


ជុំវិញករណីនេះផងដែរ ប្រភពសាក្សីបានឧ្យដឹងថា គេពុំដឹងជនជាតិម្នាក់បានចូលមកក្នុងការដ្ឋាននេះម៉ោងប៉ុន្មានទេ ទើបនៅម៉ោងជាង២រសៀល គេបានឃើញជនរងគ្រោះ បានតោងឡើង ដង យោង កន្ត្រកដឹកកម្មករឡើងដល់ចុង រួចអង្គុយ បានប្រមាណ២០ នាទី ក៍បានផ្ងាក្រោយធ្លាក់មកក្រោយគួរអោយរន្ឋត់។ភ្លាមៗនោះសមត្ថកិច្ចក៍បាមមកដល់កន្លែងកើតហេតុនឹងបានដឹកសាលសពយកទៅរក្សាទុកនៅសាលរក្សាសពនៃមន្ទីពេទ្យបង្អែកចំការចេក។


ដោយឡែកយោងតាមប្រភពសាក្សី ម្នាក់ផ្សេងទៀតដែលជាអ្នករត់ផាស់អាប់ បានអះអាងថា យប់មិញ កាលពីវេលាម៉ោង ៥ ជាងទៀបភ្លឺ គាត់បានឃើញជនរងគ្រោះបានអោយជូនរកកន្លែងសំរាក បន្ទាប់ពីសមត្ថកិច្ចប៉ូលីសដោះលែងអោយមកលំនៅដ្ឋានវិញ ប៉ុន្តែមិនដឹង យ៉ាងម៉េច បានជាមកឡើងលើដហយោងកន្ត្រកនៅក្បែរកែងស្តុបLV ចាស់ ទៅវិញ
សូមបញ្គាក់ផងដែរថា កាលពីថ្ងៃទី២០មិនាម្សិលមិញនេះវេលាម៉ោង១២ថ្ងៃត្រហ់ ជនជាតិចិនម្នាក់នេះបានឡើងលើកាស៊ីណូ តោពី ជាន់ទី៨ ប៉ុនប៉ងធ្វើអត្តឃាត ប៉ុន្តែពុំបានសម្រេច រហូតដល់ម៉ោង១២និង៣០នាទី ត្រូវបានសមត្ថកិច្ចសង្គ្រោះបាន។

អត្ថបទ÷ឈុន គឹមហៃ

Share.