ព្រះសីហនុ ៖ រថយន្តសេរីទំនើបម៉ាក Lamborghini មួយគ្រឿង គ្រាដែលកំពុងបើកបរ ស្រាប់តែឆាបឆេះសន្ធោសន្ធៅឡើង បង្កឱ្យភ្ញាក់ផ្អើល ពលរដ្ឋ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅជួយអន្តរាគមន៍ កាលពីវេលាម៉ោង២និង៥៤នាទីរសៀល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ នៅក្បែរស្ពានវត្តអូរត្រេះ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
រថយន្តជួបគ្រោះអគ្គិភ័យខាងលើ ម៉ាក Lamborghini ពណ៌បៃតង ពាក់ស្លាកលេខ កម្ពុជា C.L. BOZZ ត្រូវបានឆេះរងខូ ខាតខ្ទេចអស់ទាំងស្រុង ។


តាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា គ្រាដែលរថយន្តសេរីទំនើបខាងលើកំពុងបើកបរ ដល់ចំណុចកើតហេតុ ស្រាប់តែហុយផ្សែងខ្មួលខ្មាញ់ ចេញជាអណ្តាតភ្លើងឆាបឆេះ សន្ធោសន្ធៅតែម្តង អ្នកបើកបរចុះចេញរួច ។






ហេតុការណ៍ខាងលើកើតឡើងភ្លាមៗ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ ទាំងអាវុធហត្ថ ទាំងស្នងការខេត្ត ចេញទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើង ៕






