ភ្នំពេញ ៖ ទីតាំងលួចបើកលេងល្បែងសុីសង ជល់មាន់តាមអនឡាញ ឡូតូ ត្រូវបានកម្លាំងសមត្ថកិច្ចចុះទៅបង្ក្រាប តែនាំគ្នាគេចបាត់អស់ ដកហូតបានតែសម្ភារៈ និងហៅម្ចាស់ផ្ទះជួល ធ្វើការអប់រំបញ្ឈប់ជួលឱ្យក្រុមអ្នកដាក់ល្បែង កាលពីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ នៅភូមិឫស្សី២ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។




តាមអាជ្ញាធរបានឱ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន កម្លាំងសមត្ថកិច្ចមូលដ្ឋាន ក្រោយបញ្ជាពីលោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ កម្លាំងចុះបង្រ្កាបភ្លាមៗ តែអ្នកលេង អ្នកកាន់កុំព្យូទ័របានគេចបាត់អស់ សមត្ថកិច្ចដកហូតបានតែសម្ភារៈមួយចំនួន និងហៅម្ចាស់ផ្ទះជួលធ្វើការអប់រំ កិច្ចសន្យាបញ្ឈប់ជួលទីតាំង ដាក់ល្បែងអនឡាញខុសច្បាប់តទៅទៀត ៕




អត្ថបទ÷តាតុងសែនជ័យ

