ក្រុមជម្រើសជាតិព័រទុយហ្គាល់ ក្រោមការដឹកនាំរបស់លោក Roberto Martinez បានយកឈ្នះ ដាណឺម៉ាក ក្នុងលទ្ធផល ៥-៣ លទ្ធផលសរុបទាំង២ជើង ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ UEFA Nations League រដូវកាល ២០២៤-២៥។

ខណ:ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ Cristiano Ronaldo ឈ្នះពាន Guinness World Record ក្រោយខ្សែប្រយុទ្ធវ័យ៤០ឆ្នាំរូបនេះ ក្លាយជាកីឡាករដំបូងគេដែលរកបានជ័យជម្នះច្រើនជាងគេចំនួន​១៣២​ប្រកួត​ជា​មួយក្រុមជម្រេីសជាតិ​ព័រទុយហ្គាល់។

កាលពីឆ្នាំ ២០២៣ កន្លងទៅខ្សែប្រយុទ្ធ Cristiano Ronaldo ក៏ធ្លាប់ឈ្នះពាន Guinness World Record មួយលើកផងដែរ គឺជាកីឡាករដំបូងគេដែលអាចបង្ហាញខ្លួន​ ២០០ប្រកួតក្នុងក្រុមជម្រើសជាតិ និងស៊ុតបាន១២៣គ្រាប់។

បច្ចុប្បន្នកីឡាករ Cristiano Ronaldo បង្ហាញខ្លួនឲ្យក្រុមជម្រេីសជាតិ​ព័រទុយហ្គាល់ សរុប ២១៩ប្រកួត ស៊ុតបញ្ចូលទី ១៣៦គ្រាប់៕

Share.