កំពង់ស្ពឺ – នៅព្រឹកថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៥ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានចាត់តំណាងចុះនាំអំណោយជូនពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ នៅភូមិស្នោទី១ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៥។

ក្នុងនាមស្នងការនគរបាលខេត្ត ក្រុមការងារដឹកនាំដោយលោកវរសេនីយ៍ឯក ហុក អេងជាង, លោកវរសេនីយ៍ឯក ហុិន សុខចំរើន, លោកវរសេនីយ៍ឯក ស្រី សុខមុល, លោកវរសេនីយ៍ទោ អៀ ដូរ៉ា, និងលោកវរសេនីយ៍ទោ ស្រីុន សេរីវឌ្ឍន៍ រួមជាមួយអធិការនគរបាលក្រុងច្បារមន នាយប៉ុស្តិ៍រដ្ឋបាលរការធំ និងកងកម្លាំងនគរបាល បានសម្តែងការសោកស្តាយចំពោះឧបទ្ទវហេតុដែលបានឆាបឆេះផ្ទះរបស់អ៊ុំស្រី ពេជ្រ ទូច អាយុ ៦៥ ឆ្នាំ។

អំណោយដែលបានផ្តល់រួមមាន៖ ថវិកាពីលោកស្នងការ ២០០,០០០ រៀល, ថវិកាពីអធិការដ្ឋាន ៤០០,០០០ រៀល, ទឹកបរិសុទ្ធ ២ កេស, មី ២ កេស, ទឹកក្រូច ២ កេស, អង្ករ ២ បាវ, អាវយឺត ៤, ភួយ ២, តង់កៅស៊ូ ១, និងទឹកត្រីជាមួយស៊ីអុីវ៕

អត្ថបទ៖ កណ្ដាល

Share.