ក្រុម​ជម្រើសជាតិ​កម្ពុជា នឹង​ត្រូវ​បើក​ទ្វាពហុកីឡដ្ឋានជាតិ ដើម្បី​ទទួល​ក្រុមជម្រើសជាតិអារូបា ធ្វើ​ដំណើរពីដែន​កោះ​​ក្នុង​​ទ្វីប​អាមេរិកខាង​ត្បូង ក្នុង​​ជំនួបមិត្តភាព​អន្តរជាតិ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ៧:០០នាទីយប់។

មុនប៉ះគោព្រៃកម្ពុជា ក្រុមជម្រើសជាតិអារូបា បាន​បរាជ័យ​ក្រោយ​ថ្វីជើង​របស់​ក្រុមបាល់ទាត់វិសាខា កាលពីថ្ងៃសៅរ៍ ទី២២ ខែមីនា ក្នុង​លទ្ធផល 3-1 នៅកីឡដ្ឋានព្រីនស៍ ។ ងាយ​មកក្រុមជម្រើសជាតិកម្ពុជា ក៏​បាន​បរាជ័យ​ក្នុងការប្រកួតមិត្តភាពអន្តរជាតិ ជាមួយក្រុមជម្រើសជាតិវៀតណាម ក្នុងលទ្ធផល ២-១ កាល​ពីថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ២០២៥ នៅខេត្ត Binh Duong នាប្រទេសវៀតណាម។

អ្វីដែល​ប្រិយមិត្ត មិ​​ន​ទាន់​បាន​ដឹង​នោះ គឺក្រុមជម្រើសជាតិអារូបា (Aruba) ដែលមកពីទ្វីបអាមេរិកខាងត្បូង គឺជាប្រទេសទី៤ ដែល​បាន​មក​ប្រកួត​នៅ​ទឹក​ដី​ទ្វីប​អាស៊ី នឹង​លេង​ជា​មួយ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា។

ដូច​នេះ ថ្ងៃ​នេះ​សារព័ត៌មាន ត្រយង សូម​នាំ​ប្រិយមិត្ត​មក​ស្គាល់​ប្រទេស​ ៣កន្លង​មក​ដែល​ធ្លាប់​ប្រកួត​ទល់​នឹង​កម្ពុជា។

  • ថ្ងៃទី១ សីហា ១៩៦៥៖ ហ្គីណេ ២-១ កម្ពុជា នៅកូរ៉េខាងជើង មិត្តភាពអន្តរជាតិ
  • ថ្ងៃទី២២ មីនា ២០២៤៖ Equatorial Guinea ២-០ កម្ពុជា នៅអារ៉ាប់ប៊ីសាអូឌីត ពានរង្វាន់ FIFA Series 2024
  • ថ្ងៃទី២៦ មីនា ២០២៤៖ Guyana ៤-១ កម្ពុជា នៅអារ៉ាប់ប៊ីសាអូឌីត ពានរង្វាន់ FIFA Series 2024

គួរបញ្ជាក់់ថាអារូបា (Aruba) ប្រទេសដីកោះតូចមួយ ដំបូង​ឡើយជាអតីតដែនដីរបស់ហូឡង់​។ ខណ:ក្រុមបាល់ទាត់ជម្រើសជាតិអារូបា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៣២ និងត្រូវបានផ្សារភ្ជាប់ជាមួយនិងសហភាពបាល់ទាត់ការាបៀន (CFU), CONCACAF និង FIFA ចាប់តាំងពីឆ្នាំ១៩៨៨។ ​បច្ចុប្បន្ន​ក្រុមបាល់ទាត់ជម្រើសជាតិអារូបា ឈរលខ​១៩៥ ក្នុងតារាងចំណាត់​ថ្នាក់ FIFA Ranking៕

Share.