កីឡាករ Vitalijs Jagodinskis សមាជិករបស់វិសាខា បានបង្ហាញខ្លួនទល់នឹង​ក្រុមជម្រើសជាតិអង់គ្លេស ដោយ​បាន​ប្តូរ​ចូល​នៅវគ្គទី២ ក្នុង​នាទី (៥៣) ខណៈ​ក្រុម​ជម្រើស​ជាតិឡាតវី ចាញ់​ក្រុមជម្រើសជាតិអង់គ្លេស ដោយលទ្ធផល ៣-០ នៃវគ្គជម្រុះពានរង្វាន់​បាល់​ទាត់ពិភពលោក World Cup ២០២៦ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នេះ។

សូមជម្រាបថា ក្រុមជម្រើសជាតិឡាតវី ស្ថិតនៅពូល K ជាមួយក្រុមខ្លាំងជម្រើសជាតិអង់គ្លេស, អាល់បានី, ស៊ែប៊ី និងក្រុមអង់ដូរ៉ា សម្រាប់ពានរង្វាន់ 2026 FIFA World Cup qualification – UEFA Group ខណៈភារៈកិច្ចបន្ទាប់របស់ក្រុមជម្រើសជាតិឡាតវី នឹងត្រៀមប៉ះក្រុមអាល់បានី នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខ៕

Share.