តាមអនុសាសន៍របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បណ្តេញជនជាតិវៀតណាមចំនួន ២៩ នាក់ (ស្រី ១០ នាក់) ចេញពីកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត ពីបទស្នាក់នៅ និងធ្វើការងារខុសច្បាប់ ដោយគ្មានលិខិតឆ្លងដែនកាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៥។






ក្នុងចំណោមនោះ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលជនជាតិវៀតណាម ២១ នាក់ (ស្រី ១០ នាក់) ពីការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និង ៨ នាក់ (ប្រុស) ពីការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃស្នងការដ្ឋាននគរបាលខេត្តកំពត។





ការបណ្តេញនេះបង្ហាញពីការអនុវត្តច្បាប់អន្តោប្រវេសន៍យ៉ាងតឹងរ៉ឹងរបស់កម្ពុជា ដើម្បីទប់ស្កាត់ការស្នាក់នៅ និងធ្វើការខុសច្បាប់នៅក្នុងប្រទេស៕
អត្ថបទ៖ ចតុមុខ

