ភ្នំពេញ ៖ កំណាត់ដងផ្លូវមួយចំនួនក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ ពិសេសតំបន់ផ្សារ រោងចក្រ ដែលតែងតែមានបងប្អូនអ្នកលក់ដូរ ដាក់ឈរលក់ដូរនៅតាមចំណីផ្លូវ បង្កឱ្យប្រឈមកកស្ទះចរាចរណ៍នោះ នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ត្រូវបានអាជ្ញាធរខណ្ឌសហការជាមួយសង្កាត់ បន្តចុះរៀបចំណ្តាប់ធ្នាប់ ណែនាំដល់បងប្អូនអ្នកលក់ជៀសវាងដាក់តាំងលក់លើចំណីផ្លូវសាធារណៈ ។

តាមអាជ្ញាធរបានឱ្យដឹងថា លើកំណាត់ផ្លូវមួយចំនួន ពិសេសតំបន់ផ្សារ រោងចក្រ តែងតែមានបងប្អូនអ្នកលក់ចល័ត គាត់ដាក់តាំងឈរលក់ដូរ មកលើចំណីផ្លូវសាធារណៈ ដែលបង្កឱ្យប៉ះពាល់សណ្តាប់ធ្នាប់ កកស្ទះចរាចរណ៍ ពេលព្រឹក និងពេលល្ងាច ហើយត្រូវបានអាជ្ញាធរ សមត្ថកិច្ច ចុះរៀបចំសណ្តាប់ធ្នាប់ចំណុចប្រឈមកកស្ទះចរាចរណ៍ ។

អាជ្ញាធរអំពាវនាវផងដែរដល់បងប្អូនប្រជាពលរដ្ឋ អ្នកលក់ដូរចល័ត ចូលរួមសហការជាមួយអាជ្ញាធរ សមត្ថកិច្ច ដើម្បីរក្សាសណ្តាប់ធ្នាប់ បរិស្ថានឱ្យបានល្អ ជៀសវាងបាត់សណ្តាប់ សុវត្តិភាពក្នុងសង្គម ប៉ះពាល់ដល់អ្នកដំណើរឆ្លងកាត់ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.