ក្រចេះ ៖ សត្វគោចំនួន៤ក្បាលត្រូវបានប្រទះឃើញស្លាប់ក្នុងចម្ការស្វាយចន្ទី សង្ស័យត្រូវថ្នាំពុល ម្ចាស់ស្នើសុំឱ្យអាជ្ញាធរ សមត្ថកិច្ចជួយស្រាវជ្រាវ កាលពីវេលាម៉ិង៣រសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នៅចំណុចព្រះទ្វារ ស្ថិតក្នុងភូមិបឹងចារ ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ។

បើតាមម្ចាស់គោបានឱ្យដឹងថា សត្វគោដែលគាត់ចិញ្ចឹមរាល់ថ្ងៃ នៅពេលថ្ងៃព្រលែង លុះពេលយប់ចាប់ចង ស្រាប់តែនៅថ្ងៃទី២៥នេះ បន្ទាប់ពីដើរទៅរកកៀងទៅផ្ទះ បែជាប្រទះឃើញស្លាប់៤ក្បាលនៅក្នុងដីចម្ការស្វាយចន្ទីរបស់គេទៅវិញ សង្ស័យតែត្រូវថ្នាំពុល ។


បន្ទាប់ពីសត្វគោរបស់ខ្លួនស្លាប់ក្នុងចម្ការរស្វាយចន្ទីរបស់គេ រាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ចឱ្យជួយស្រាវជ្រាវ ៕
អត្ថបទ÷តាតុងសែនជ័យ
