ក្រុមបាល់ទះ Win Streak ដែលកីឡាករកម្ពុជា វឿន វាសនា កំពុងប្រកបអាជីពនៅទីនោះ បានក្លាយជាម្ចាស់ជើងឯកលីគបាល់ទះតៃវ៉ាន់ Enterprise Volleyball League រដូវកាល ២០២៤-២៥ ក្រោយយកឈ្នះ Yunlin Mizuno នៅវគ្គផ្តាច់ព្រ័ត្រ។

លទ្ធផលវគ្គផ្តាច់ព្រ័ត្រ៖
- នៅថ្ងៃទី២២ ខែមីនា ២០២៥ Win Streak ៣-១ Yunlin Mizuno
- នៅថ្ងៃទី២៣ ខែមីនា ២០២៥ Win Streak ២-៣ Yunlin Mizuno
- នៅថ្ងៃទី២៤ ខែមីនា ២០២៥ Win Streak ៣-០ Yunlin Mizuno។
ស្របពេលកីឡាករកម្ពុជា វឿន វាសនា រកបាន ៤៦៧ពិន្ទុ ជួយក្រុមបាល់ទះ Win Streak ឈ្នះជើងឯកលីគបាល់ទះតៃវ៉ាន់ រដូវកាល ២០២៤-២៥ ជាលើកទី២ និងលើកទី៣ប្រចាំប្រវតិ្តសាស្រ្តក្លិប៕


