កាន់តែខិតជិតដល់ព្រឹត្តិការណ៍សង្ក្រាន្ត ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ខាងមុខនេះ ក្រុមការងារតាមផ្នែកនីមួយៗ កំពុងតែរៀបចំតុបតែងលម្អតាមទីកន្លែងសំខាន់ៗនានាយ៉ាងសស្រាក់សស្រាំ…។







ខេត្តកណ្តាល៖ សកម្មភាពក្រុមការងារកំពុងរៀបចំការតុបតែងលម្អរៀបចំព្រឹត្តិការណ៍សង្ក្រាន្តខេត្តកណ្តាលសម្រាប់បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខាងមុខ រដ្ឋបាលខេត្តបាននឹងរៀបចំសង្ក្រានខេត្តកណ្តាល តាមផែនការគ្រោងទុកឆ្នាំនេះ រដ្ឋបាលខេត្តកណ្តាល និងរៀបចំព្រឹត្តិការណ៍ សង្ក្រាន្តខេត្តកណ្តាល ដែលប្រារព្ធធ្វើឡើង នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ មានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥ ខាងមុខ។ ជាមួយនឹងការរៀបចំព្រឹត្តិការណ៍សង្ក្រានខេត្តកណ្តាល ក្រុមការងារបាននឹងកំពុងរៀបចំតុបតែងកន្លែងកម្សាន្តជាច្រេីនក្នុងក្រុងតាខ្មៅ ដេីម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ អន្តរជាតិមកទស្សនាកម្សាន្ត៕
អត្ថបទ៖ កណ្ដាល

