ភ្នំពេញ៖ ភ្លើងឆេះសំរាមរាលដល់ស្មៅក្នុងដីឡូត៍មួយកន្លែងយ៉ាងសន្ធោសន្ធៅ ផ្អើលដល់អាជ្ញាធ័រមូលដ្ឋាន ហៅរថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់ ករណីនេះកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៦ខែមីនាឆ្នាំ២០២៥ នៅត្រង់ចំណុចដីឡូត៍ក្រោយបុរីពិភពថ្មីចំការដូង ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលមានអ្នកដុតសំរាមហើយក៏ទុកចោលរួចដេីរចេញទៅបាត់ ពេលនោះភ្លេីងបានឆេះរាលដាលយ៉ាងសន្ធោសន្ធៅ ឃើញដូច្នេះប្រជាពលរដ្ឋបានរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចុះមកជួយអន្តរាគមន៍ពេលទទួលបានព័ត៌មានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោក៏បានរាយការណ៍ទៅ ក្រុមរថយន្តពន្លត់អគ្គិភ័យដេីម្បីឲ្យចេញជួយអន្តរាគមន៍ធ្វើការបាញ់ទៅលើករណីនេះ បន្ទាប់មកក៏មានរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការបាញ់ពន្លត់ទៅវិញ ទាំងស្រុង។

ចំពោះករណីអគ្គិភ័យខាងលើនេះសមត្ថកិច្ចបានបញ្ជាក់ថា មិនមានផ្ទះបងប្អូនប្រជាពលរដ្ឋជិតខាងទេ ហើយក៏មានអ្នកណារងរបួសឬស្លាប់នោះ ។ ចំពោះដីឡូត៍ខាងលើប្រជាពលរដ្ឋបាន ប្រាប់ថាដីឡូត៍មួយកន្លែងឆេះជារៀងរាល់ឆ្នាំ ហេីយគេតែងតែមានប្រជាពលរដ្ឋ និងអ្នកដូរតាមរទេះយកសំរាមទៅបោះចោលនៅក្នុងដីឡូត៍មួយកន្លែង ដីឡូត៍មួយកន្លែងនេះគឺនៅខាងមុខគឺមាន ជាកន្លែងស្លរប្រេងចាស់ៗ ហើយបង្ហូចូលក្នុងដីឡូត៍ ហេីយពេលនេះអគ្គិភ័យឆាបឆេះម្តងម្តងៗ គឺមានតែមានផ្សែហុយខ្លាំង និងមានក្លិនធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋរស់នៅទីតាំងកន្លែងកើតហេតុដូច្នេះហើយប្រជាពលរដ្ឋស្នើសុំ អាជ្ញាធរមូលដ្ឋានចុះពិនិត្យមើលនៅចំណុចដីឡូត៍ខាងលើនេះផង។

អត្ដបទ៖ សេង សាវី

