ក្មេងទំនើង ០២ក្រុម សរុបចំនួន ០៥នាក់ ត្រូវនគរបាលក្រុងតាខ្មៅ ស្រាវជ្រាវឃាត់ខ្លួន ក្រោយបង្កភាពវឹកវរ
(ឈ្លោះគ្នាតាមបណ្តាញសង្គម TikTok) ជួបគ្នាចៃដន្យនៅតាមផ្លូវ បង្កជាហិង្សាវាយគ្នាទៅវិញទៅមក នៅក្រោយពន្ធនាគារខេត្តកណ្តាល។

ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ផ្នែកនគរបាលព្រហ្មទណ្ឌក្រុងតាខ្មៅ សហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកឫស្សី រួមនិង ប៉ុស្តិ៍នគរបាលរដ្ឋបាលដើមមៀន ស្រាវជ្រាវតាមនីតិវិធីជំនាញ រហូតឃាត់ខ្លួនបានយុវជនចំនួន០៥នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាទៅវិញទៅមក (បង្កឡើងដោយក្មេងទំនើង) កើតហេតុថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង០៨:៣០នាទី នៅចំណុច ផ្លូវបេតុង ភូមិក្រពើហារ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕

អត្ថបទ៖ កណ្ដាល

Share.