
ព្រឹត្តិការណ៍នៃការប្រកួតពានរង្វាន់បាល់ទះ 4X4 ទូទាំងប្រទេស រដូវកាលទី២ Wurkz Special Volleyball Season 2 សប្តាហ៍នេះនឹងធ្វើដំណើរទៅខេត្តកណ្តាល សម្រាប់មណ្ឌលទី៤។
រំលឹកថាព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ 4×4 ទូទាំងប្រទេស រដូវកាលទី២ Wurkz Special Volleyball Cup 4×4 season2 នឹងត្រូវប្រកួតចំនួន ៥មណ្ឌលនៅតាមបណ្ដាលខេត្ត ដើម្បីស្វែងរកក្រុមខ្លាំងដែលជាម្ចាស់ជើងឯកតាមណ្ឌលនីមួយៗ ឡើងមកតតាំងនៅរាជធានីភ្នំពេញ។ ក្នុងនោះមណ្ឌលទាំង ៥ដែលត្រូវប្រកួតនៅតាមបណ្ដាលខេត្តរួមមាន៖
- មណ្ឌលពោធិ៍សាត់ ម្ចាស់ជើងឯកគឺ៖ ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
- មណ្ឌលសៀមរាប ម្ចាស់ជើងឯកគឺ៖ ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តសៀមរាប
- មណ្ឌលកំពង់ចាម ម្ចាស់ជើងឯកបានគឺ៖ ក្លិបបាល់ទះសីហាសាមគ្គី
- មណ្ឌលកណ្ដាល ប្រកួតចាប់ពីថ្ងៃទី២៩-៣០ ខែមីនា ឆ្នាំ២០២៥
- មណ្ឌលកែប ប្រកួតចាប់ពីថ្ងៃទី០៥-០៦ ខែមេសា ឆ្នាំ២០២៥
កាន់តែពិសេសថែមទៀតននោះសម្រាប់ការប្រកួតព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ 4×4 ទូទាំងប្រទេស Wurkz Special Volleyball Cup រដូវកាលទី២ ឆ្នាំ២០២៥ ក៏មានការផ្សាយជូនទស្សនា តាមរយ:ផេកហ្វេសបុក សារព័ត៌មានត្រយង ត្រយង TV និង Troryorng Sports ផងដែរ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ 4×4 ទូទាំងប្រទេស Wurkz Special Volleyball Cup រដូវកាលទី១ ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ក្រុមបាល់ទះវិសាខា បានក្លាយជាម្ចាស់ជើងឯក ក្រោយឈ្នះលើក្រុមក្រសួងមហាផ្ទៃ ដោយលទ្ធផល ៣សិតទល់នឹង១ នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងសាលកីឡដ្ឋានជាតិអូឡាំពិក កាលពីរាត្រីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤៕


