សិល្បៈជាតិ៖ លោក ម៉ាដូណា ដែលជាតារាកំប្លែង បានចេញមកបង្ហោះសារប្រកាសថា សង្រ្គាន្តចូលឆ្នាំ សម្រាប់ឆ្នាំ ២០២៥នេះ លោកលែងជួយសម្ដែងហ្វ្រីទៀតហើយ និងលែងត្រូវការប័ណ្ណសរសើរដូចគ្នា ប៉ុន្តែលោកចង់បានលុយពីការសម្ដែងវិញម្ដង ព្រោះជួយកន្លងមកច្រើនឆ្នាំដែរហើយ។

លោក ម៉ាដូណា បានបង្ហោះសារនៅបណ្ដាញសង្គមហ្វេសប៊ុកថា ៖ «កុំអន់ចិត្តអ្នកហៅទៅជួយសង្រ្គាន្តចូលឆ្នាំ សុំនិយាយត្រង់កុំអន់ចិត្ត ខ្ញុំលែងចង់បានប័ណ្ណសរសើរហើយ ជាច្រើនឆ្នាំនេះខ្ញុំជួយច្រើនណាស់ អីលូវចង់បានលុយវិញ»។

ចំណែកឯលោក អ៊ឹម ជីវ៉ា បានចូលរួមបង្ហាញមតិផ្ទាល់ចំពោះករណីនេះថា ៖ «គាំទ្រម៉ាដូណា មិនមែនកាន់ជើងម៉ាដូណាទេ តែធាតុពិតចឹងមែន ដូចខ្ញុំចឹងខំជួយគេស្ទើគ្រប់កម្មវិធីក្នុងសង្គម មិនដែលបាលុយ១រៀល ទៅជួយគេនៅពេទ្យ ពេលឈឺ ពេលមានទុក្ខ ពេលគេស្លាប់ ដល់ពេលខ្ញុំមានទុក្ខ មានបងប្អូនបង្កើតស្លាប់ កុំថាឡើយទៅបុណ្យ ឬចូលបុណ្យ គ្រាន់តែឆាតចូលរូមរំលែកទុក្ចគ្មានផង ! ឥឡូវឃើញខ្ញុំមិនសូវជួយអ្នកណាឬទៅកម្មវិធីច្រើនដោយសារខ្ញុំ គឺចាប់ផ្តើមរាប់អានមើលមនុស្ស ហើយកុំថាខ្ញុំបក្សពួកគឺគឺអត់ទេ ព្រោះមកពីមនុស្សនៅជុំវិញខ្លួនជាអ្នកបង្រៀនខ្ញុំ ។ តែជឿថាអំពើល្អមិនសាបសូន្យ »។

សូមជម្រាប បញ្ហាចេញទៅជួយសម្ដែងនៅក្នុងកម្មវិធី សង្រ្គាន្ត នានាក្នុងឱកាសចូលឆ្នាំខ្មែរ ត្រូវបានសិល្បករមួយចំនួនពោលត្អូញត្អែពីរឿងកម្រៃថ្លៃសោហ៊ុយសម្ដែង អ្នកខ្លះមិនពេញចិត្ត និងអស់អារម្មណ៍ចំពោះការសម្ដែងបន្តទៀតដោយសារតែកម្រៃតិចពេញជាដើម៕

Share.