បន្ទាប់ពីចាប់ឆ្នោតរួចរាល់ការប្រកួត វគ្គជម្រុះក្នុងពានរង្វាន់ AFC Women’s Asian Cup Australia 2026 Qualifiers នឹងត្រូវចាប់ផ្ដើមនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នៅតាមប្រទេសដែលបានរៀបចំធ្វើជាម្ចាស់ផ្ទះ ទាំង៨ពូល។

*ពូល A ម្ចាស់ផ្ទះ ហ្សកដានី

*ពូល B ម្ចាស់ផ្ទះថៃ

*ពូល C ម្ចាស់ផ្ទះមីយ៉ាន់ម៉ា

*ពូល D ម្ចាស់ផ្ទះឥណ្ឌូណេស៊ី

*ពូល E ម្ចាស់ផ្ទះវៀតណាម

*ពូល F ម្ចាស់ផ្ទះអ៊ូបេគីស្ថាន

*ពូល G ម្ចាស់ផ្ទះកម្ពុជា
ដោយឡែកសម្រាប់ លទ្ធផលនៃការចាប់ពូលវគ្គជម្រុះក្នុងពានរង្វាន់ AFC Women’s Asian Cup Australia 2026 Qualifiers របស់ក្រុមជម្រើសជាតិនារីកម្ពុជា ស្ថិតនៅក្នុង Group G ជាមួយអារ៉ាប៊ីសាអូឌីត, ហុងកុង និងហ្វីលីពីន ខណ:កម្ពុជា ទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះក្នុងពូលនេះផងដែរ។

ក្នុងនាមជាក្រុមជើងឯករង ក្រុមជម្រើសជាតិនារីកម្ពុជា ទទួលបានបានឱកាសចូលរួមវគ្គជម្រុះក្នុងពានរង្វាន់ AFC Women’s Asian Cup Australia 2026 Qualifiers។ ការប្រកួតនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៣ ខែមិថុនា ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។

*ពូល H ម្ចាស់ផ្ទះតាជីគីស្ថាន

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិនារីឥណ្ឌូណេស៊ី បានក្លាយជាម្ចាស់ជើងឯក នៃពានរង្វាន់ AFF Women’s Cup 2024 ក្រោយយកឈ្នះក្រុនារីកម្ពុជា ក្នុងលទ្ធផល ៣-១ នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងកីឡដ្ឋាន New Laos National Stadium នៅរាត្រីថ្ងៃទី៥ ធ្នូ ២០២៤៕

