លោក ធីម សៀងហៃ គ្រូបង្ហាត់គុនខ្មែរ កំពុងរស់នៅ ក្នុង​​ប្រទេស​បារាំង​ នៅ​ព្រឹក​ថ្ងៃទី១ មេសានេះ បាន​បញ្ចេញ​មតិ​នៅ​លើ​បញ្ដាញ​សង្គម​ហ្វេសបុក បន្ទាប់​ពី​ឃើញវត្តមាន​នៃការ​បង្ហាញ​ ​WBC Kun Khmer ដាក់នៅលេីរខ្សែក្រវ៉ាត់ នៅ​ប្រទេសកម្ពុជា។

ធីម សៀងហៃ បាន​សរសេររៀបរាប់​ថា៖ «ជាដំបូងខ្ញុំបាទ គ្រូក្មេងសៀងហៃ ក្នុងនាមជាអ្នកបង្ហាត់គុនខ្មែរនៅក្រៅប្រទេស និងជាកីឡាករម្នាក់ សូមគោរពដល់លោកពូ ឧកញ៉ា ស្រី ចាន់ថន និងសូមចូលរួមត្រេអរសម្រាប់ការខិតខំទំនាក់ទំងនាំឈ្មោះ WBC Kun Khmer ដាក់នៅលេីរខ្សែក្រវ៉ាត់បានមកដល់ពេលនេះ ក្នុងនាមខ្ញុំជាខ្មែរ ពិតជាមានមោទភាពមួយដ៏អស្ចារ្យមែនទែនសម្រាប់លោកពូឧកញ៉ា ព្រោះបងប្អូនអ្នកគាំទ្រវិស័យប្រដាល់ គឺពួកគាត់តែងតែចង់ឃេីញគុនខ្មែរមានអ្វីផ្លែក និងនាំអ្វីដែរថ្មីសម្រាប់ជាតិខ្មែរទៅថ្ងៃមុខ សម្រាប់របស់ដែរមានតម្លៃរដូចជាពានរង្វាន់ ឬក៏ខ្សែក្រវ៉ាត់ជាដេីម»។

គ្រូវ័យក្មេងរូបនេះ​បាន​បន្តថា៖ «ក្នុងនាមក្មួយជាអ្នកស្រលាញ់ និងគោរពគាំទ្រដល់លោកពូ ក្មួយសូមបញ្ចេញមតិមួយចំនុចតូច សង្ឃឹងថាលោកពូឧកញ៉ា មិនប្រកាន់ដល់ក្មួយ សម្រាប់ការបញ្ចេញមតិមួយនេះ សម្រាប់ខ្ញុំ គឺមិនចង់ឃេីញនៅសកម្មមួយដែរបង្ហាញគ្រប់ទម្រង់ ធ្វេីឲ្យមេីលទៅដូចជារញ៉េរញ៉ៃបន្តិច សម្រាប់ភ្នែកជនបរទេស គឺឃេីញមានការថតខ្សែក្រវ៉ាត់ និងអ្នកខ្លះក៏យកដៃប៉ះនៅកន្លែងហ្វឹកហាត់របស់លោកពូ និងសួរនាំ….ទាំងនេះមេីលទៅដូចជាមិនសូវសម និងពេលវេលាមួយដែរត្រូវមកបង្ហាញ»។

លោក ធីម សៀងហៃ បាន​បន្ថែម​ថា៖ សម្រាប់ខ្ញុំប្រសិនជាលោកពូឧកញ៉ាធ្វេីបទបង្ហាញមុខការប្រកួតមុនមួយថ្ងៃ ឬក៏ខ្វះមួយសប្ដាហ៍ បេីកកម្មវិធីធ្វេីសន្តិការសែតពាក់ព័ន្ធនិងទំនាក់ទំនងនូវការបង្កេីត WBC Kun Khmer នេះឡេីងទៅកាន់ទស្សនិជន ឬក៏អ្នកការសែត គឺវាកាន់តែមានតម្លៃរកាន់តែខ្លាំងសម្រាប់ការបង្ហាញ និងធ្វេីឲ្យតាមបណ្ដាលប្រទេសផ្សេងៗ និងមេ WBC ប្រដាល់សៀម កាន់តែភ្ញាក់ផ្អេីលកាន់តែខ្លាំង និងកាន់តែមានតម្លៃរថ្វេរដងសម្រាប់ភ្នែករបស់ពួកគេ នូវការរៀបចំគម្រោង សម្រាប់ការជោគជ័យមួយដ៏ធំមួយនេះ គឺដេីម្បីតម្លៃររបស់ខ្មែរជាមួយពេលវេលាដ៏សមស្របក្នុងការបង្ហាញ WBC Kun Khmer។

លោក ធីម សៀងហៃ គឺ​ជាកូន​ខ្មែរ​សុទ្ធសាធ​ដែល​ស្រលាញ់​​ការ​​ហាត់​ប្រដាល គុនខ្មែរ ជាអ្នកមាន​ស្រុក​កំណើត​នៅខេត្តកោះកុង តាំង​ពី​តូចៗមក ដោយ​មាន​ឈាម​ឪពុក និង​ពូជា​អ្នក​ប្រដាល់ ស្រាប់​ក៏​បាន​ជម្រុញ​ឲ្យ​លោក​កាន់​តែ​មាន​ដុង​ក្នុង​វិស័យប្រដាល់​គុន​ខ្មែរ​។ កាល​នៅ​តូច​លោក​ធ្លាប់​បាន​ចូល​រួម​ប្រកួត​ជា​ច្រើន​ទាំង​នៅ​តាម​វត្ត រហូត​ដល់​ថ្នាក់​ជាតិ និ​ងអន្តរជាតិ។

បច្ចុប្បន្ន​លោក​កំពុង​បម្រើស​ការ​នៅ​ក្នុង​ក្លិបសមាគមគុនខ្មែរ នៅក្នុងទីក្រុង បុកដូ ដែល​ជា​កម្មសិទ្ធ​របស់​កូនខ្មែរកាត់​បារាំង​មួយ​រូបដែល​ជា​អ្នក​ស្រលាញ់​ និងចង់ផ្សព្វផ្សាយគុនខ្មែរ​នៅ​បរទេស និង​កំពុង​មាន​ការ​គាំទ្រយ៉ាង​ខ្លាំង​សម្រាប់​បរទេស​ដែលមកហ្វឹកហាត់ជាមួយលោកផ្ទាល់ ដោយ​ជា​គ្រូ​គុនខ្មែរ៕

Share.