ប្រទេសកោះម៉ាសាល់ បានប្រកាសបង្កើតក្រុមបាល់ទាត់ជម្រើសជាតិ (Marshall Islands national soccer team) ជាផ្លូវការនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ក្លាយជាប្រទេសចុងក្រោយបង្អស់លើពិភពលោកដែលបង្កើតក្រុមបាល់ទាត់ជម្រើសជាតិ។

ការប្រកួតលើកដំបូងរបស់ក្រុមបាល់ទាត់ជម្រើសជាតិកោះម៉ាសាល់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះទល់នឹងក្រុមបាល់ទាត់ជម្រើសជាតិហ្គាំ ក្នុងពានរង្វាន់ 2025 Outrigger Challenge Cup។

ដោយពានរង្វាន់ 2025 Outrigger Challenge Cup មានប្រទេសកោះចំនួន៤ចូលរួម៖ កោះម៉ាសាល់, កោះហ្គាំ, កោះទួក-កៃកូស និងកោះវីជីននៃសហរដ្ឋអាមេរិក ចាប់ផ្តើមប្រកួតពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥៕




 



Share.