ឱកាសល្អ ចូលរួមប្រកួតរចនា ឡូហ្គូ (Logo) សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ជាមួយពាក្យ “សហព័ន្ធកីឡាប្រដាល់គុនខ្មែរ” និង ពាក្យ “ KunKhmer Federation” ដោយយកលំនាំទាំង៣ពណ៌របស់ឡូហ្គូចាស់ជាគោល (ខៀវ ក្រហម និងស) និមិត្តសញ្ញា Logo ចាស់របស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ៖https://drive.google.com/…/14kLK…/view…

ចំពោះរចនាបទថ្មី តាមផ្នត់គំនិតរបស់លោកអ្នក ដោយត្រូវយកលំនាំ រំលេចក្បាច់រចនាតាម ចំលាក់ក្បាច់គុនបុរាណខ្មែរ នៅតាមប្រាង្គប្រាសាទខ្មែរនានា។

  • ការប្រកួតនេះចាប់ផ្តើមពីថ្ងៃទី ០១ ខែ មេសា ឆ្នាំ២០២៥ តទៅ
  • ការប្រកួតមានរយៈពេល២សប្តាហ៍
  • អ្នកឈ្នះ ៣នាក់ នឹងត្រូវបានជ្រើសរើសដើម្បីទទួលរង្វាន់លើកទឹកចិត្ត
  • រង្វាន់ទី១ ទឹកប្រាក់ចំនួន ៤,០០០,០០០រៀល និង ប័ណ្ណសរសើរ
  • រង្វាន់ទី២ ទឹកប្រាក់ចំនួន ២,០០០,០០០រៀល និង ប័ណ្ណសរសើរ
  • រង្វាន់ទី៣ ទឹកប្រាក់ចំនួន ១,០០០,០០០រៀល និង ប័ណ្ណសរសើរ

នៅថ្ងៃទី ០៧ខែ មេសា ឆ្នាំ២០២៥ បេក្ខជនចំនួន ១០នាក់នឹងត្រូវជ្រើសរើសដើម្បី ផុស(Post) ចូលផេក (Facebook Page) ផ្លូវការរបស់ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដើម្បីដាក់ឲ្យមហាជន ធ្វើការបោះឆ្នោតចំនួន៥ថ្ងៃ ចាប់ពីថ្ងៃ ០៨ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥

  • បេក្ខជនដែលទទួលបានការ បោះឆ្នោតគាំទ្រ និងLike,Share ច្រើនជាងគេគឺជាអ្នកឈ្នះ
  • លទ្ធផលចុងក្រោយ នឹងប្រកាសលើផេកផ្លូវការសហព័ន្ធនៅថ្ងៃទី ១៤ ខែ មេសា ឆ្នាំ២០២៥

លក្ខណ្ឌចូលរួមប្រកួតតម្រូវឱ្យបេក្ខជនដែលចូលរួមទាំងអស់៖

  • Like Page សហព័ន្ធកីឡាប្រដាល់គុនខ្មែរ
  • Share ព័ត៌មាននៃការប្រកួតប្រជែងនេះជាសាធារណៈ (Public)

បង្ហោះឡូហ្គូដែលបានរចនារួច ចូលទៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួន រួចធ្វើការMention មិត្តភ័ក្រចំនួន៣នាក់ និងដាក់Hashtag #សហព័ន្ធកីឡាប្រដាល់គុនខ្មែរ#kunkhmerfederation និងសូមផ្ញើរឡូហ្គូដែលអ្នកបានរចនាមកកាន់ Telegram លេខ: 093 845 684 រឺផ្ញើទៅកាន់ E-mail: [email protected] ជា(Soft File-jpg &ai )ដែលលោកអ្នកបានរចនា អោយបានមុនថ្ងៃទី០៨ ខែ មេសា ឆ្នាំ២០២៥។

បញ្ជាក់៖ ចំពោះរូបភាពប្រភេទ jpg &ai (W=2160,h2160 pixel)។

Share.