ការប្រកួតពានរង្វាន់យុវជនកម្រិតទ្វីប AFC U17 Asian Cup 2025 នៅប្រទេសអារ៉ាប៊ីសាអូឌីត ដែលធ្វើឡើងចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ដោយមាន ១៦ក្រុមទទួលបានកៅអីក្រោយឆ្លងផុតវគ្គជម្រុះ ហើយក្នុងនោះក៏មានថៃ និងឥណ្ឌូណេស៊ី ដែលជាសមាជិកអាស៊ានចូលរួមប្រកួតប្រជែងផងដែរ។


លទ្ធផលបើកឆាក២ប្រកួត៖
- អ៊ូសបេគីស្ថាន ៤-១ ថៃ
- អារ៉ាប៊ីសាអូឌីត ២-១ ចិន។
កម្មវិធីប្រកួតបន្ទាប់៖


សម្រាប់ពានរង្វាន់យុវជនកម្រិតទ្វីប AFC U17 Asian Cup បង្កើតឡើងដំបូងនៅឆ្នាំ១៩៨៥ ពោលគឺមានអាយុកាលជាង ៣៩ឆ្នាំហើយ ខណៈក្រុមយុវជនជប៉ុន ឈ្នះជើងឯងច្រើនជាងគេសរុប៤លើក កូរ៉េខាងត្បូង, កូរ៉េខាងជើង, ចិន, អារ៉ាប់ប៊ីសាអូឌីត, អូម៉ង់, បានចំនួន២លើក រីឯក្រុមជម្រើសជាតិកាតា, អ៊ីរ៉ុង, អ៊ូសបេគីស្ថាន, ថៃ និងអ៊ីរ៉ាក់ ឈ្នះ១លើកដូចគ្នា៕

