ពានរង្វាន់ប្រកួតកីឡាបាល់ទះជើងឯក 4×4 ទូទាំងប្រទេស Wurkz Special Volleyball Cup 4×4 រដូវកាលទី២ បានរកឃើញម្ចាស់ជើងឯកទាំង ៥មណ្ឌលរួចរាល់ហើយ ក្រោយបញ្ចប់ការប្រកួតនៅមណ្ឌលចុងក្រោយ ខេត្តកែប កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥។

ឆ្លងកាត់ការប្រកួត ៥មណ្ឌលរួចរាល់ ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះជើងឯក 4×4 ទូទាំងប្រទេស Wurkz Special Volleyball Cup 4×4 រដូវកាលទី២ បានរកឃើញម្ចាស់ជើងឯករួចរាល់រួមមាន៖
**មណ្ឌលពោធិ៍សាត់
- ម្ចាស់ជើងឯក៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
- ជើងឯករង៖ ក្លិបបាល់ទះជីកសិករណាណូ
**មណ្ឌលសៀមរាប
- ម្ចាស់ជើង៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប
- ជើងឯករង៖ ក្លិបបាល់ទះសូត្រនិគមក្លិប
**មណ្ឌលកំពង់ចាម
- ម្ចាស់ជើងឯក៖ ក្លិបបាល់ទះសីហាសាមគ្គី
- ជើងឯករង៖ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី
**មណ្ឌលកណ្ដាល
- ម្ចាស់ជើងឯក៖ ក្រុមក្រសួងមហាផ្ទៃ B
- ជើងឯករង៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញB
**មណ្ឌលខេត្តកែប
- ម្ចាស់ជើងឯក៖ ក្លិបកីឡាបាល់ទះខេត្តតាកែវ
- ជើងឯករង៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង
ដូចនេះ សម្រាប់ម្ចាស់ជើងឯក និងជើងឯករងទាំង ៥មណ្ឌលនៅតាមភូមិភាគនិមួយៗ នឹងត្រូវធ្វើដំណើរមកកាន់រាជធានីភ្នំពេញ ក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីធ្វើការប្រកួតប្រជែងគ្នាជាថ្មី ស្វែងរកក្រុមខ្លាំងនៅមណ្ឌលភ្នំពេញ ជាមួយប្រាក់រង្វាន់យ៉ាងច្រើន។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ 4×4 ទូទាំងប្រទេស Wurkz Special Volleyball Cup រដូវកាលទី១ ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ក្រុមបាល់ទះវិសាខា បានក្លាយជាម្ចាស់ជើងឯក ក្រោយឈ្នះលើក្រុមក្រសួងមហាផ្ទៃ ដោយលទ្ធផល ៣សិតទល់នឹង១ នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងសាលកីឡដ្ឋានជាតិអូឡាំពិក កាលពីរាត្រីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤៕


