ក្លិបបាល់ទះវិសាខា តំណាងកម្ពុជា ត្រៀមការពារតំណែងជើងឯកនៅក្នុងពានរង្វាន់ The Win Streak Volleyball Invitational នៅតៃវ៉ាន់ ដែលគ្រោងនឹងចាប់ផ្តើមប្រកួតពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥។

ការប្រកួតបែងចែកជា២ពូល៖
- ពូល A: វិសាខា, Hyundai Capital Skywalkers កូរ៉េខាងត្បូង, MBSA Pelican ម៉ាឡេស៊ី , Taichung Bank តៃវ៉ាន់
- ពូល B: Win+Streak តៃវ៉ាន់ , Jakarta Garuda ឥណ្ឌូណេស៊ី , Nakhon Ratchasima ថៃ , Armed Forces កូរ៉េខាងត្បូង។
កម្មវិធីប្រកួត៖
- ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ក្លិបបាល់ទះវិសាខា ប៉ះ MBSA Pelican ម៉ាឡេស៊ី ម៉ោង ១១:០០ព្រឹក
- ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ក្លិបបាល់ទះវិសាខា ប៉ះ Taichung Bank តៃវ៉ាន់ ម៉ោង ១២:០០ថ្ងៃត្រង់
- ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ ក្លិបបាល់ទះវិសាខា ប៉ះ Hyundai Capital Skywalkers កូរ៉េខាងត្បូង ម៉ោង ៥:០០រសៀល។
ក្រុមលេខ១ និងលេខ២ តាមពូលនីមួយៗឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕



