ថ្វីបើទីផ្សារហិរញ្ញវត្ថុមានភាពតានតឹង ហើយរងការគំរាមកំហែងនៃការសងសឹក រួមទាំងការប្រតិកម្មពីអ្នកគាំទ្ររបស់លោក ដូណាល់ ត្រាំ មួយចំនួន ដែលជំរុញឱ្យលោកបដិសេធគោលនយោបាយសេដ្ឋកិច្ចក៏ដោយ ក៏លោកមិនព្រមបន្ធូដៃពីការប្រមូលពន្ធពីបណ្ដាប្រទេសជាដៃគូពាណិជ្ជកម្មដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNN នាថ្ងៃពុធ ទី៩ ខែមេសា ឆ្នាំ២០២៥។

ទំនិញមកពីប្រទេសចិន រហូតមកដល់ពេលនេះជាគោលដៅធំបំផុត គឺត្រូវទទួលរងនូវអត្រាពន្ធយ៉ាងហោចណាស់១០៤% នៅពេលដែលទីក្រុងប៉េកាំងបានប្រកាសសងសឹកលើពន្ធគយពីអាមេរិកចំនួន ៣៤%វិញ កាលពីថ្ងៃអង្គារ សប្ដាហ៍នេះ។

យ៉ាងណានៅថ្ងៃពុធនេះ ចំណាត់ការដំឡើងពន្ធថ្មី ដែលភាគច្រើនចន្លោះចាប់ពី១១ភាគរយ ដល់ ៥០ភាគរយ របស់លោក ត្រាំ ប្រឆាំងនឹងដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក សរុបជិត៦០ប្រទេស បានចូលជាធរមានជាផ្លូវការ។


ប៉ុន្មានម៉ោងមុនពេលការប្រកាសអត្រាពន្ធថ្មីចូលជាធរមាន លោក ដូណាល់ ត្រាំ បានធ្វើការអត្ថាធិប្បាយថា «ប្រទេសផ្សេងទៀត ជាពិសេសប្រទេសចិន បានទុកឱ្យយើងស្លាប់ដោយភាពស្មោះត្រង់»។
សូមជម្រាបថា ការវិវត្តចុងក្រោយពាក់ព័ន្ធវិធានការពន្ធគយរបស់លោក ត្រាំ បានធ្វើឱ្យសង្រ្គាមពាណិជ្ជកម្មពិភពលោកកាន់តែក្ដៅ រួមទាំងបង្កជាក្ដីបារម្ភអំពីវិបត្តិសេដ្ឋកិច្ចសកលផងដែរ៕

