ដេីម្បីធានាបាននូវបរិយាកាសសន្តិសុខ​សណ្តាប់ធ្នាប់​របៀបរៀបរយនិងសុវត្ថិភាពសង្គមឱ្យបានល្អក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំម្សាញ់សប្ភស័ក​ ពុទ្ធសករាជ​២៥៦៩​គ្រឹះសករាជ​២០​២៥​ដែលចូល​ មកដល់នាថ្ងៃ​ខាង​មុខ​នេះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ បានផ្ញើសារក្រើន​រំលឹក​ ៥ វិ​ធាន​ការជូនសាធារណជន ភ្ញៀវទេសចរណ៍ជាតិ​ ភ្ញៀវអន្តរជាតិ​បានជ្រាប និងចូល រួមសហការអនុវត្តដូចតទៅនេះ៖

១-ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់​ ចំពោះការដុតទៀនធូបទទួលទេវតា​ឆ្នាំថ្មី និងពិធីផ្សេងៗទៀតក្នុងថ្ងៃបុ ណ្យ​និងត្រូវពិនិត្យមេីលភ្លេីងជេីងក្រាន​ ចរ​ន្តអគ្គិសនី​ ទាំងពេលកំពុងស្ថិតនៅ​ឬ​មុន​ពេលចាក​ចេញពីលំនៅដ្ឋាន​ចៀសវាង​កេីត​មាន​គ្រោះ​អគ្គិភ័យ​ជាយ​ថា​ហេតុណាមួយ។

២-ពិនិត្យមេីលឱ្យបានហ្មត់ចត់គ្រប់ជ្រុងជ្រោយទ្វារ​ បង្អួច​ របងលំនៅ​ដ្ឋានឬ​ ទីតាំងអាជីវកម្ម​នានា ដោយ ចាក់​សោ​ឱ្យ​​ បានត្រឹមត្រូវមុន​ពេលចាក​ចេញ​ធានាសុវត្ថិភាពល្អ។

៣-ការធ្វេីដំណេីរទៅកាន់ទីជិត​ឬទីឆ្ងាយក្នុងឱកាសនេះ​ សូមចូលរួមគោរពច្បាប់ចរាចរណ៍​ឱ្យបានត្រឹមត្រូវ​ សូមកុំបេីកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង​ គ្រឿង ញៀនឱ្យសោះ​ ដេីម្បី​សុខសុវត្ថិភាព​ និងអាយុជីវិត យេីង​ទាំងអស់គ្នា​ សូមបេីកបរដោយការ​យោគយល់​ អធ្យាស្រ័យ ។

៤-ការចូលរួមកំសាន្តសប្បាយក្នុងឱកាសពិធីបុណ្យសូមឃ្លាំមេីល​ការពារកុមារតូចៗដែលនាំមកជាមួយជាប់ជាប្រចាំ​ក្រែង​ មានគ្រោះថ្នាក់ ដោយការចុះលេងទឹកនៅទីរមណីយដ្ឋាន ឬវង្វេងគ្នាក្នុងពេលកំពុងសប្បាយរីករាយក្នុងពិធី។

៥-ចូលរួមសហការផ្តល់ព័ត៌មានមក​សមត្ថកិច្ចនគរបាលដែលមានវត្ត​មាន​ នៅតាមវត្តអារាម​ នៅតាមដងផ្លូវ​ ទីរម ណីយដ្ឋាន ទីកន្លែងកំ​សាន្តសប្បាយ​ នានា​ តាមគ្រប់​មធ្យោបាយ​ ក្នុងពេលមានបញ្ហាអសន្តិសុខណា មួយ​ ឬទំ​នាក់ទំនងមកលេខ​ទូរស័ព្ទប្រចាំបញ្ជា២៤ ម៉ោងលើ២៤ម៉ោង​ របស់ស្នងការដ្ឋាន​ដែលបានផ្សព្វផ្សាយជាប្រចាំ នៅ​ក្នុង​ផេកហ្វេស​ប៊ុករបស់ស្នងការដ្ឋាន។

ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តបាត់​ដំប​ង​មានសង្ឃឹមនិងជឿជាក់យ៉ាងមុត​មាំ​ចំពោះការចូលរួមសហការអនុវត្តនូវខ្លឹមសារខាងលើពីសាធារណជនភ្ញៀវទេសចរណ៍ជាតិ​ អន្តរជាតិនៅគ្រប់មជ្ឈ​ដ្ឋានដោយភាតរភាពបំផុត ៕

Share.