ភ្នំពេញ ៖ ឃ្លាំងស្តុកកែវជ័រមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះសន្ធោសន្ធៅ ដោយសារទុស្សេខ្សែភ្លើង បង្កឱ្យភ្ញាក់ផ្អើល សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ ចេញទៅអន្តរាគមន៍ កាលពីវេលាម៉ោង១១និង១៥នាទីយប់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២៥ នៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ឃ្លាំងដែលអគ្គិភ័យឆាបឆេះ សង់ពីគ្រោងដែក ប្រក់ស័ង្កសី ទំហំ១០ម៉ែត្រx២០ម៉ែត្រ ស្តុកកែវជ័រ រងខូចខាតទាំងស្រុង និងសម្ភារៈ ម៉ូតូមួយគ្រឿង ។ តាមសមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍កើតឡើងភ្លាមៗ កម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចំនួន១៥គ្រឿងចេញទៅអន្តរាគមន៍ ពន្លត់ភ្លើង ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.