
ក្រុមកាំភ្លើងធំ Arsenal របស់អង់គ្លេស ក្រោមការដឹងនាំរបស់លោក Mikel Arteta បានប្រកួតយកឈ្នះលើក្រុមខ្លាំង Real Madrid និងជាក្រុមដែលឈ្នះពានរង្វាន់ UCL ច្រើនជាងគេ១៥សម័យកាល ដោយលទ្ធផលសរុបទាំងពីរជើង ៥-១ កាលពីរាត្រីថ្ងៃទី១៦ ឈានចូលព្រឹក១៧ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។
សម្រាប់លទ្ធផលវគ្គ ៨ក្រុមចុងក្រោយសរុបទាំង ២ជើង រួមមាន៖
- Arsenal ៥-១ Real Madrid (សរុបទាំង ២ជើង)
- Paris Saint-Germain ៥-៤ Aston Villa (សរុបទាំង ២ជើង)
- Barcelona ៥-៣ Borussia Dortmund (សរុបទាំង ២ជើង)
- Bayern Munich ៣-៤ Inter Milan (សរុបទាំង ២ជើង)

សម្រាប់កម្មវិធីប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដូចខាងក្រោម៖
Arsenal ជួប Paris Saint-Germain ជើងទី១ ប្រកួតថ្ងៃទី៣០ មេសា ម៉ោង ២:០០នាទីរំលង់អាធ្រាត ជើងទី២ ថ្ងៃទី៨ ឧសភា ម៉ោង ២:០០នាទីរំលង់អាធ្រាត។ ខណ: Barcelona ជួប Inter Milan ជើងទី១ ប្រកួតថ្ងៃទី១ ឧសភា ម៉ោង ២:០០នាទីរំលង់អាធ្រាត ជើងទី២ ថ្ងៃទី៧ ឧសភា ម៉ោង ២:០០នាទីរំលង់អាធ្រាត។

ពានរង្វាន់ UEFA Champion League បង្កើតឡើងដំបូងនៅឆ្នាំ ១៩៥៥ ពោលគឺមានអាយុកាល ៦៨ឆ្នាំ ដោយ Real Madrid ឈ្នះពាននេះច្រើនជាងគេសរុប ១៥ដងទាំងលើកនេះ ខណ: AC Milan ធ្លាប់ឈ្នះបាន ៧ដង រីឯ Liverpool និង Bayern Munich ឈ្នះបាន៦លើក ខណ:ក្រុមជើងឯករងឆ្នាំចាស់គឺ Borussia Dortmund ធ្លាប់ឈ្នះបាន១លើក នៅឆ្នាំ១៩៩៧៕

