ក្លិបបាល់ទះវិសាខា តំណាងកម្ពុជា បាន​នាំយក​គ្រូបង្វឹក​ថ្មីជនជាតិថៃ គឺ​លោក ខុមក្រិច ប្រាយនឆាន-Khomkrich Prayooncharn ដើម្បីដឹកនាំក្រុម ត្រៀមការពារតំណែងជើងឯកនៅក្នុងពានរង្វាន់ The WinStreak Volleyball Invitational នៅតៃវ៉ាន់។

​លោក ខុមក្រិច ប្រាយនឆាន-Khomkrich Prayooncharn គ្រូបង្វឹក​ថ្មីរបស់​ក្លិបបាល់ទះវិសាខា

​លោក ខុមក្រិច ប្រាយនឆាន-Khomkrich Prayooncharn គឺ​ជា​អតីត​កីឡាករ​ជម្រើសជាតិ​បាល់ទះថៃ ដែល​លោក​ធ្លាប់​មាន​បទពិសោធន៍​ច្រើន​ក្នុង​មាន​ជា​កីឡាករ និង​ជាគ្រូវបង្វឹក ដែល​ធ្លាប់​បាន​ដឹក​នាំ​ក្រុម​ជាច្រើន​នាពេល​កន្លង​មក​ទាំង​នៅ​ក្នុង​ប្រទេស​ថៃ និកម្ពុជា​ផង​ដែរ។

បើយោងតាមការបញ្ជាក់របស់លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិកាសហព័ន្ធបាល់ទះកម្ពុជា និងជាប្រតិភូដឹកនាំក្រុមបាល់ទះវិសាខា ត្រៀមដឹកនាំក្រុមការពារតំណែងជើងឯកនៅតៃវ៉ាន់ បានលើកឡើងពីការនាំយកគ្រូបង្វឹកថ្មី ជនជាតិថៃ ដូច​ខាង​ក្រោ៖

ព្រឹត្តិការណ៍ប្រកួតពានរង្វាន់ The Win Streak Volleyball Invitational នៅតៃវ៉ាន់ មាន​ ៨ក្រុម​ចូល​រួម​ប្រកួត​ប្រជែង មាន​កម្ពុជា តៃវ៉ាន់ ម៉ាឡេស៊ី កូរ៉េខាត្បូង ឥណ្ឌូនេស៊ី និងថៃ ដែលគ្រោងនឹងចាប់ផ្តើមប្រកួតពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥។

ការប្រកួតបែងចែកជា២ពូល៖

  • ពូល A: វិសាខា, Hyundai Capital Skywalkers កូរ៉េខាងត្បូង, MBSA Pelican ម៉ាឡេស៊ី , Taichung Bank តៃវ៉ាន់
  • ពូល B: Win+Streak តៃវ៉ាន់ , Jakarta Garuda ឥណ្ឌូណេស៊ី , Nakhon Ratchasima ថៃ , Armed Forces កូរ៉េខាងត្បូង។

ក្លិបបាល់ទះវិសាខា ក្លាយជាម្ចាស់ជើងឯក នៃពានរង្វាន់ Win+ Streak Volleyball Invitational Tournament 2024 ក្រោយយកឈ្នះម្ចាស់ផ្ទះ Win Streak របស់តៃវ៉ាន់ នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ៣ សិតទល់នឹង ១។

សិតទី១៖ វិសាខា ២៥-២៣ Win Streak
សិតទី២៖ វិសាខា ២៣-២៥ Win Streak
សិតទី៣៖ វិសាខា ២៥-២៣ Win Streak
សិតទី៤៖ វិសាខា ២៥-២២ Win Streak៕

Share.