កំពង់ចាម÷ ចំនួនទេសចរជាតិ បរទេស និងអ្នកដើរលេងកំសាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ទស្សនាកម្សាន្តក្នុងទឹកដីខេត្តកំពង់ចាម ដែលមានរមណីយដ្ឋានចំនួន៣៤កន្លែង រយៈពេល៣ថ្ងៃ គឺថ្ងៃទី១៤.១៥ និងទី១៦ មានចំនួន ២,៧៤៨,២២៨នាក់ ។

លោក មុត សុគន្ធថៃ អនុប្រធានមន្ទីរទេសចរណ៍ខេត្ត បានឲ្យដឹងថានៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ទេសចរជាតិសរុប ចំនួន៩៣១,៣១៧ នាក់ទេសចរបរទេសសរុបចំនួន ១២៦ នាក់ សរុប. ៩៣១,៤៤៣ នាក់ ។


នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ទេសចរជាតិសរុបចំនួន១,១១០,៨២៧ នាក់
ទេសចរបរទេសសរុបចំនួន ១៤១ នាក់សរុប. ១,១១០,៩៦៨នាក់ ។ និងថ្ងៃថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ទេសចរជាតិសរុបចំនួន ៧៥០,៨៧២ នាក់ ទេសចរបរទេសសរុបចំនួន ៨៦នាក់ សរុប. ៧០៥,៩៥៨ នាក់ ។
ហើយរយៈពេល៣ថ្ងៃ ថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥ ភ្ញៀវទេសចរជាតិសរុបចំនួន ២,៧៤៧,៨៧៥ នាក់ ទេសចរបរទេសសរុបចំនួន ៣៥៣ នាក់ សរុប. ២,៧៤៨,២២៨ នាក់ ។

លោក អនុប្រធានមន្ទីរ បានបញ្ជាក់ទៀតថា រមណីយដ្ឋាន និងគោលដៅទេសចរណ៍ ចំនួន៣៤ កន្លែងក្នុងខេត្តកំពង់ចាម ត្រៀមខ្លួនទទួលភ្ញៀវទេសចរ ជាតិ-អន្តរជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ ផងដែរ ៕


អត្ថបទ÷អាចារ្យលាក់

Share.