ភ្នំពេញ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បាននិយាយនាថ្ងៃព្រហស្បតិ៍ នេះថា ទំនាក់ទំនងចិន-កម្ពុជា បានទប់ទល់នឹងការសាកល្បងនៃការផ្លាស់ប្តូរពិភពលោក ហើយទំនាក់ទំនងរវាងប្រទេសទាំង២ នៅតែរឹងមាំ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua នាថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា ឆ្នាំ២០២៥។

នៅក្នុងសេចក្តីថ្លែងការណ៍លាយលក្ខណ៍ជាអក្សរនៅពេលលោកប្រធានាធិបតី ស៊ី ជីនពីង មកដល់កម្ពុជា លោក ស៊ី ក៏បានកត់សម្គាល់ផងដែរថា ទំនាក់ទំនងទ្វេភាគីត្រូវបានបង្កើត ចាប់តាំងពីអ្នកដឹកនាំជំនាន់ចាស់នៃប្រទេសទាំង២។

គួរបញ្ជាក់ថា ប្រធាធិបតីចិន លោក ស៊ី ជីនពីង បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា នៅវេលាម៉ោង ១២នាទីរសៀលថ្ងៃព្រហស្បតិ័នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ២ថ្ងៃ គឺថ្ងៃទី១៧-១៨ ខែមេសា។

សូមជម្រាបថា ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ស៊ី ជីនពីង នៅអាស៊ីអាគ្នេយ៍ មកកាន់ប្រទេសវៀតណាម ម៉ាឡេស៊ី និងកម្ពុជានេះ ត្រូវបានគេយល់ឃើញថាជា កិច្ចខិតខំប្រឹងប្រែងរបស់ចិន ក្នុងការរក្សា និងពង្រឹងឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ ចំពេលមានការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ និងភាពតានតឹងផ្នែកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក៕

ប្រភព៖ Xinhua

Share.