ក្លិបបាល់ទះវិសាខា តំណាងកម្ពុជា ត្រៀមការពារតំណែងជើងឯកនៅក្នុងពានរង្វាន់ The Win Streak Volleyball Invitational នៅតៃវ៉ាន់ ដែលគ្រោងនឹងចាប់ផ្តើមប្រកួតពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥។

តម្លៃសំបុត្រទស្សនាការប្រកួតពានរង្វាន់បាល់ទះ The Win Streak Volleyball Invitational 2025 នៅតៃវ៉ាន់ មានដូចខាងក្រោម៖
ប្រភេទកៅអី 1F៖

  • តម្លៃពេញ $1300 (Taiwan) = $39.97
  • បញ្ចុះតម្លៃ $1100 (Taiwan) = $33.82
  • ជនពិការ $650 (Taiwan) = $19.99
  • កៅអីរទេះរុញ $650 (Taiwan) = $19.99

ប្រភេទកៅអី 2F ពណ៌ខៀវ៖

  • តម្លៃពេញ $700 (Taiwan) = $21.52
  • បញ្ចុះតម្លៃ $600 (Taiwan) = $18.45
  • ជនពិការ $350 (Taiwan) = $10.76

ប្រភេទកៅអី 2F ពណ៌បៃតង៖

  • តម្លៃពេញ $400 (Taiwan) = $12.30
  • បញ្ចុះតម្លៃ $300 (Taiwan) = $9.22
  • ជនពិការ $200 (Taiwan) = $6.15

ការប្រកួតបែងចែកជា២ពូល៖

  • ពូល A: វិសាខា, Hyundai Capital Skywalkers កូរ៉េខាងត្បូង, MBSA Pelican ម៉ាឡេស៊ី , Taichung Bank តៃវ៉ាន់
  • ពូល B: Win+Streak តៃវ៉ាន់ , Jakarta Garuda ឥណ្ឌូណេស៊ី , Nakhon Ratchasima ថៃ , Armed Forces កូរ៉េខាងត្បូង។

កម្មវិធីប្រកួត៖

  • ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ក្លិបបាល់ទះវិសាខា ប៉ះ MBSA Pelican ម៉ាឡេស៊ី ម៉ោង ១១:០០ព្រឹក
  • ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ក្លិបបាល់ទះវិសាខា ប៉ះ Taichung Bank តៃវ៉ាន់ ម៉ោង ១២:០០ថ្ងៃត្រង់
  • ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ ក្លិបបាល់ទះវិសាខា ប៉ះ Hyundai Capital Skywalkers កូរ៉េខាងត្បូង ម៉ោង ៥:០០រសៀល។

ក្រុមលេខ១ និងលេខ២ តាមពូលនីមួយៗឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕

សមាសភាពរបស់ក្លិបបាល់ទះវិសាខា៖

Share.