ក្រោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បើកឱកាសឱ្យមហាជនចូលរួមប្រកួតរចនា ឡូហ្គូ (Logo) សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ជាមួយពាក្យ “សហព័ន្ធកីឡាប្រដាល់គុនខ្មែរ” និង ពាក្យ “ KunKhmer Federation” ដោយយកលំនាំទាំង៣ពណ៌របស់ឡូហ្គូចាស់ជាគោល (ខៀវ ក្រហម និងស) និមិត្តសញ្ញា Logo មាន​បេក្ខជនជាច្រើនបាន​បង្ហាញស្នាដៃរបស់​ខ្លួន។

ក្នុងនោះបេក្ខជនបានផ្ញើស្នាដៃរបស់​ខ្លួន មកកាន់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដើម្បីបង្ហាញដល់សាធារណៈជន ចូលរួមពិនិត្យ និងវាយតំលៃទៅលើស្នាដៃនៃការរចនាឡូហ្គូ(logo)នីមួយៗ របស់បេក្ខជនក្នុងរយៈពេល៣ថ្ងៃ។

នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ គណៈកម្មាការបច្ចេកទេសរចនារចនាឡូហ្គូ(Logo) នឹងធ្វើការពិនិត្យឡើងវិញយ៉ាងល្អិតល្អន់ ទៅលើឡូហ្គូទាំងអស់ ជាពិសេសឡូហ្គូ(Logo)ដែលទទួលបានការគាំទ្រច្រើនជាងគេទាំង១០រូបពីសំណាក់មហាជន ដើម្បីយកមកពិភាក្សាបន្តទៀតមុនសម្រេចរួមជ្រើសរើសបេក្ខជនដែលជាប់ជ័យលាភីចំនួន៣រូបចុងក្រោយ។

ដូច​នេះ សាធារណៈជន អាច​ចូលរួមពិនិត្យ និងវាយតំលៃទៅលើស្នាដៃនិមួយៗបាន មាន​ដូច​ខាង​ក្រោម

(ទំព័រទី៣) របស់បេក្ខជនទាំង169 រូប៖ https://www.facebook.com/kkfcambodia/posts/pfbid04ExJ123HnP52t4w9CbP3BcNrW7U9h76gvN3AATN5gGQ5DFQ8qnAf3skjKjbNPaTwl

(ទំព័រទី២) របស់បេក្ខជនទាំង169 រូប៖ https://www.facebook.com/kkfcambodia/posts/pfbid02xdqJTEPuAPVoipHDTMph1qmPHFaxGCRamqyxw6LRATBxSNTEz2a6Qt2oVEQANLPgl

(ទំព័រទី១) របស់បេក្ខជនទាំង169 រូប៖ https://www.facebook.com/kkfcambodia/posts/pfbid0nR9jSaMALCZ8QhcRB8rbkQhryS9qNkrhk6CbwXmt3PDgshxEhgn5QVhLbdzQKqqPl



ចំពោះរចនាបទថ្មី តាមផ្នត់គំនិតរបស់លោកអ្នក ដោយត្រូវយកលំនាំ រំលេចក្បាច់រចនាតាម ចំលាក់ក្បាច់គុនបុរាណខ្មែរ នៅតាមប្រាង្គប្រាសាទខ្មែរនានា។

  • អ្នកឈ្នះ ៣នាក់ នឹងត្រូវបានជ្រើសរើសដើម្បីទទួលរង្វាន់លើកទឹកចិត្ត
  • រង្វាន់ទី១ ទឹកប្រាក់ចំនួន ៤,០០០,០០០រៀល និង ប័ណ្ណសរសើរ
  • រង្វាន់ទី២ ទឹកប្រាក់ចំនួន ២,០០០,០០០រៀល និង ប័ណ្ណសរសើរ
  • រង្វាន់ទី៣ ទឹកប្រាក់ចំនួន ១,០០០,០០០រៀល និង ប័ណ្ណសរសើរ

លក្ខណ្ឌបេក្ខជនដែលទទួលបានជ័យលាភី៖

  • បេក្ខជនដែលទទួលបានការ បោះឆ្នោតគាំទ្រ និងLike,Share ច្រើនជាងគេគឺជាអ្នកឈ្នះ

បញ្ជាក់៖ ចំពោះរូបភាពប្រភេទ jpg &ai (W=2160,h2160 pixel)

Share.