ភ្នំពេញ៖ សមត្ថកិច្ចនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃអគ្គស្នងការនគរបាលជាតិ បានឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ ក្នុងហាងផឹកស៊ីមួយកន្លែ យីហោត្នោតផ្អែម សង្ស័យបង្កប់សេវាផ្លូវភេទ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១:៣០នាទីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ តាមបណ្ដោយផ្លូវរទេះភ្លើង ក្នុងសង្កាត់កាកាបពីរ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសព្រៃឈើ កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះទៅឡោមព័ទ្ធទីតាំងហាងផឹកយីហោត្នោតផ្អែម ឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ ដោយសង្ស័យបង្កប់សេវាផ្លូវភេទ។រួចបានបញ្ជូនតាមរថយន្តទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីចាត់ការបន្តតាមនីតិវិធី។

អត្ថបទ៖ ត្រយងតូច

Share.