ភ្នំពេញ: ធ្លាក់ភ្លៀងមួយមេធំធ្វើឲ្យផ្លូវភ្លឺប្រឡាយស្ទឹងមានជ័យបាក់ស្រុតបណ្ដាលឱ្យធ្លាក់កង់បី១គ្រឿងចូលក្នុងប្រឡាយ តែត្រូវបានប្រជាពលរដ្ឋក្បែរនោះជួយស្រង់កង់បី​ឡើង​មក​វិញ​។

ករណី​បាក់​ស្រុត​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង១៦៖៣០ នាទី​រសៀល ថ្ងៃ​ទី២៦ ខែ​មេសា ឆ្នាំ២០២៥ នៅ​ចនៅចំណុចផ្លូវភ្លឺប្រឡាយ​ស្ទឹងមានជ័យ សង្កាត់​ស្ទឹងមានជ័យ​ទី០២ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ។

គួររំលឹកផងដែរថា ផ្លូវភ្លឺប្រឡាយខាងលើកន្លែងមកធ្លាប់បានបាក់ស្រុតអស់ជាច្រើនម៉ែត្រផងដែរ ក្រោយមកសាលារាជធានីភ្នំពេញបានដាក់គ្រឿងធ្វើការជួសជុលឡើងវិញ មិនទាន់បានរួចរាលផង ស្រាប់តែនៅរសៀលថ្ងៃកើតហេតុមានភ្លៀងធ្លាក់មួយមេធំទឹកហូរច្រោះបណ្ដាលឱ្យបាក់ស្រុតផ្លូវភ្លឺប្រឡាយទៀត។

ពាក់ព័ន្ធ​ករណី​ខាង​លើ​នេះ ភ្លាមៗ អាជ្ញាធរ​សង្កាត់​ស្ទឹងមានជ័យ​ទី០២ បាន​ចុះ​មក​ដល់​ទីតាំង​ខាង​លើ និង​បាន​ហ៊ុមព័ទ្ធ​ខ្សែ​ជា​បណ្ដោះអាសន្ន និងរាយការណ៍​ជូន​ថ្នាក់លើ ដើម្បដើម្បីរង់ចាំចំណាត់ការផងដែរ ៕

អត្ថបទ÷ សេង សាវី

Share.