ស្ថាប័ន E-Mei Legend បានស្នើសុំបង្កើតក្លឹបប្រដាល់គុនខ្មែរទី១ នៅទីក្រុងឆឹងទូ (ChengDu) ខេត្តស៊ីឈួន (SiChuan) សាធារណៈរដ្ឋប្រជាមានិតចិន និងប្រកាសចាប់ផ្តើមដំណើរការនៅខែសីហា ឆ្នាំ២០២៥ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សហព័ន្ធកីឡាគុនខ្មែរ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។

តាមការចេញផ្សាយរបស់របស់សហព័ន្ធកីឡាគុនខ្មែរ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ របស់ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានធ្វើទស្សនកិច្ច នៅទីក្រុងផឹងចូវ (PengZhou) ចំណុះក្រុងឆឹងទូ (ChengDu) ខេត្តស៊ីឈួន (SiChuan) សាធារណៈរដ្ឋប្រជាមានិតចិន។
ដោយតប់តាមការអញ្ជើញរបស់ស្ថាប័នអឺម៉ីលេជិន E-Mei Legend (峨眉传奇) ដែលជាស្ថាប័នរៀបចំការប្រកួតកីឡាយុទ្ធគុនដ៏ធំបំផុតមួយ (Top3) របស់ចិន ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានធ្វើទស្សនកិច្ច និងចូលរួមពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នយុទ្ធគុនចិន និងគុនខ្មែរ សហការរៀបចំព្រឹត្តិការណ៍ប្រកួតគុនខ្មែរនៅព្រះរាជាណាចក្រកម្ពុជា និងប្រទេសចិន ផ្លាស់ប្តូរកីឡាករ គ្រូបង្វឹក ផ្លាស់ប្តូរបច្ចេកទេសបទពិសោធន៍ ការអភិវឌ្ឍន៍ជំនាញវិទ្យាសាស្ត្រកីឡា ព្រមទាំងជំរុញការផ្សារភ្ជាប់កីឡា សិល្បៈវប្បធម៌ និងទេសចរណ៍ទៅវិញទៅមក ដើម្បីទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរប្រទេសទាំងពីរ។

ឯកឧត្តម ប្រធានប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានចុះអនុស្សរណៈយោគយល់គ្នា ររវាងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និង ស្ថាប័ន E-Mei Legend ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រព្រឹត្តិការណ៍កីឡាយុទ្ធគុន និងការផ្លាស់ប្តូរវប្បធម៌ វិនិយោគនិងទេសចរណ៍ ក្រោមអធិបតីភាពលោកអភិបាលក្រុងផឹងចូវ ចំណុះក្រុងឆឹងទូ នៃខេត្តស៊ីឈួន សាធារណៈរដ្ឋប្រជាមានិតចិន៕






