ភ្នំពេញ ៖ រថយន្តសាំយ៉ុងចំនួន៣គ្រឿង ដឹកស៊ុតមាន់ចំនួនជាង១២មុឺនគ្រាប់ ត្រូវបានក្រុម អន្តរាគមន៍ បង្ក្រាបបទល្មើសចលនា សត្វរបស់ អគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ ចាប់ឃាត់បាន ដោយឈ្មួញនាំចូលមកពីប្រទេសវៀតណាម គ្មានច្បាប់អនុញ្ញាតិ ។

ប្រតិបត្តិការខាងលើ កាលពីព្រឹកថ្ថៃទី០៤ ខែឧសភា ឆ្នាំ២០២៥ រថយននត២គ្រឿង ឃាត់បាននៅក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ និងមួយគញរឿងទៀតឃាត់បាននៅតាមផ្លូវជាតិលេខ២ ក្នុងឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ។

តាមសមត្ថកិច្ចបានឱ្យដឹងដា រថយន្តទាំង៣គ្រឿង ដឹកស៊ុតមាន់ពីប្រទេសវៀតណាម តាមច្រកភ្នំឌិន ខេត្តតាកែវ ដោយគ្មានច្បាប់អនុញ្ញាតិ យកមកចែកចាយនៅរាជធានីភ្នំពេញ ៖ រថយន្តទី១ ដឹកស៊ុតមាន់ចំនួន១៦០ដុំ ស្មើនឹង៤៨០០០គ្រាប់ ចាប់ឃាត់បាន នៅជិតរង្វង់មូលគួរស្រូវ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ រថយន្តទី២ ដឹកស៊ុតមាន់ចំនួន១៥០ដុំ ស្មើនឹង៤៥០០០គ្រាប់ ចាប់ឃាត់បាននៅតាមផ្លូវក្រវ៉ាត់ក្រុងទី៣ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ រថយន្តទី៣ ដឹកស៊ុតមាន់ចំនួន១០០ដុំ ស្មើនឹង៣០០០០គ្រាប់ ចាប់ឃាត់បាន នៅតាមផ្លូវជាតិលេខ២ ក្នុងឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ។

រថយន្តទាំង៣គ្រឿង ឃាត់បាន និងស៊ុតមាន់សរុប ចំនួន១២៣០០០គ្រាប់ ត្រូវបានយកទៅរក្សារទុកនិងចត្តាឡីស័កសត្វ នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍បន្តតាមនីតិវិធី ៕

Share.