កំពង់ធំ ៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទះ ប្រទេសMK82 មួយគ្រាប់ ត្រូវបានបងប្អូនប្រជាពលរដ្ឋប្រទះឃើញ នៅតំបន់ព្រៃសហគមន៍ជាំម្រេច ក្នុងភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ ហើយរាយការណ៍ទៅ អាជ្ញាធរ សមត្ថកិច្ច អង្គភាពសុីម៉ាក់ ដើម្បីយកចេញទៅរក្សាទុកកន្លែងមានសុវត្តិភាព ។

តាមអាជ្ញាធរសុីម៉ាក់ បានឱ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ ពីសមត្ថកិច្ចមូលដ្ឋាន ក្រោយពីបងប្អូនប្រជាពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ មួយគ្រាប់នៅក្នុងតំបន់ព្រៃសហគមន៍ខាងលើ កម្លាំងជំនាញចុះទៅពិនិត្យជាក់ស្តែង ជាប្រភេទគ្រាប់ MK82 ទម្លាក់តាមយន្តហោះ បន្សល់ទុកតាំងពីសម័យសង្គ្រាម ឆ្នាំ៧០ ។

គ្រាប់ខាងលើត្រូវបាន អង្គភាពសុីម៉ាក់ បន្សាប ដោះយកទៅរក្សាទុក នៅកន្លែងមានសុវត្តិភាព ។

អាជ្ញាធរ សមត្ថកិច្ច ធ្វើការអំពាវនាវផងដែរ ដល់ប្រជាពលរដ្ឋ កាលបើប្រទះឃើញ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទះ ឬសង្ស័យថាជាគ្រាប់ផ្ទុះ មិនស្គាល់ជាវត្ថុអ្វី សូមកុំប៉ះពាល់
ហើយរាយការណ៍អាជ្ញាធរ សមត្ថកិច្ច នៅក្បែរលោកអ្នក ជៀសវាងបង្កគ្រោះថ្នាក់ដោយប្រការណាមួយ ៕

អត្ថបទ÷តាតុងសែនជ័យ

Share.