ក្រុមបាល់ទះ Nakhon Ratchasima តំណាងប្រទេសថៃ គឺជាក្រុមទី៤គ្រងជើងឯកពានរង្វាន់ Win+Streak Volleyball Invitational Tournament នៅឆ្នាំ២០២៥ នៅកោះតៃវ៉ាន់ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ ក្រោយយកឈ្នះលើក្រុម Longmy Construction របស់តៃវ៉ាន់ ដោយលទ្ធផល ៣សិតទល់នឹង០។

ចំណាត់ថ្នាក់ការប្រកួត Win+Streak Volleyball Invitational Tournament ៖
- ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុម Nakhon Ratchasima របស់ថៃ
- ចំណាត់ថ្នាក់លខ២ បានលើក្រុម Longmy Construction របស់តៃវ៉ាន់
- ចំណាត់ថ្នាក់លេខ៣ បានលើក្រុម Korea Armed Force របស់កូរ៉េខាងត្បូង
- ចំណាត់ថ្នាក់លេខ៤ បានលើក្រុម វិសាខា របស់កម្ពុជា
ចំពោះពានរង្វាន់ឯកត្តជនគឺ ៖
- អ្នកវាយសេវាល្អជាងគេបានលើកីឡាករ Chen En-De របស់ Longmy Construction (តៃវ៉ាន់)
- អ្នកវាយប្រយុទ្ធល្អជាងគេបានលើ Doni Haryonc របស់ Nakhon Ratchasima (ថៃ)
- អ្នកវាយប្រយុទ្ធល្អជាងគេបានលើ Wen Yi-kai របស់ Longmy Construction (តៃវ៉ាន់)
- កីឡាករលើកបាល់ល្អជាងគេបានលើ Boontarid Wongtorn របស់ Nakhon Ratchasima (ថៃ)
- កីឡាករការពារល្អជាងគេបានលើ Tanapat Charoensuk របស់ Nakhon Ratchasima (ថៃ)
- កីឡាករល្អប្រចាំព្រឹត្តិការណ៍បានទៅលើ Amornthep Khonhan របស់ Nakhon Ratchasima (ថៃ)
- កីឡាករធ្វើរនាំងល្អជាងគេបានទៅលើ Park Chan-woong របស់ Korea Armed Force (កូរ៉េខាងត្បូង)
- កីឡាករធ្វើរនាំងល្អជាងគេបានទៅលើ Azizbek kuckkorov របស់ Nakhon Ratchasima (ថៃ)






សូមជម្រាបថា ព្រឹត្តិការណ៍ពានរង្វាន់ Win+Streak Volleyball Invitational Tournament ឆ្នាំ២០២៥ មានសមាជិកក្លិបចំនួន ៨ក្រុម បែងចែកជា ២ពូល ក្នុង១ពូល មាន៤ក្រុម ប្រកួតយកក្រុមលេខ១ និងលេខ២ឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ ខណៈកម្មវិធីប្រកួតបានចាប់ផ្តើមកាលពីថ្ងៃទី៣០ ខែមេសា និងបានបិទបញ្ចប់ទៅវិញនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ នៅកោះតៃវ៉ាន់។


សូមជម្រាបថា ពានរង្វាន់ Win+Streak Volleyball Invitational Tournament បង្កើតឡើងដំបូងនៅឆ្នាំ២០២២ ស្របពេលដែលក្រុមមកពីប្រទេសម៉ាឡេស៊ី MBSA Pelican Men’s Volleyball ជាក្រុមដែលគ្រងជើងឯកពីរឆ្នាំជាប់គ្នា ពោលគឺនៅឆ្នាំដំបូង ២០២១-២២ និងឆ្នាំ២០២២-២៣ ចំណែកឯនៅឆ្នាំ២០២៣-២៤ ម្ចាស់ជើងឯកគឺបានទៅលើក្រុមវិសាខា របស់កម្ពុជា និងចុងក្រោយឆ្នាំ២០២៥នេះ ម្ចាស់ជើងឯកគឺបានលើក្រុម Nakhon Ratchasima របស់ថៃ៕

