Inter Milan នឹង​ត្រូប​បើក​ទ្វា​កីឡដ្ឋាន San Siro នាទីក្រុង  Milan ប្រទេស​អ៊ីតាលី ដើម្បីទទួល​ក្រុមក្រុម​អ្នក​មាន​បុណ្យ​ ​Barcelona  នៃពានរង្វាន់លំដាប់ទី១ ប្រចាំទ្វីបអឺរ៉ុប UEFA Champions League រដូវកាល​ ២០២៤-២៥  ក្នុង​ជំនួប​ជើង​ទី២ ថ្ងៃទី៦ ឧសភា ម៉ោង ២:០០នាទីរំលង់អាធ្រាត ឈាន​ចូល​ថ្ងៃទី៧ ឧសភា ២០២៥។

សម្រាប់​ជំនួប​ជើង​ទី២ កំភ្លើងធំ Arsenal នឹង​ត្រូវ​ធ្វើដំណើរ​ទៅកាន់​ទឹក​របស់​​ Paris Saint-Germain នៅ​ថ្ងៃថ្ងៃទី៧ ឧសភា ម៉ោង ២:០០នាទីរំលង់អាធ្រាត ឈាន​ចូល​ថ្ងៃទី៨ ឧសភា ២០២៥ ក្នុង​កីឡដ្ឋាន Parc des Princes ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ។

សម្រាប់​លទ្ធផល​ជើង​ទី១ UEFA Champions League រដូវកាល​ ២០២៤-២៥៖

  • Paris Saint-Germain​ ១-០ Arsenal កីឡដ្ឋាន​ The Emirates
  • Barcelona ៣-៣ Inter Milan នៅកីឡដ្ឋាន Lluís Companys Olympic

រវាង​ក្រុម​ទាំង៤ ក្រុម​ណា ដែល​ឈ្នះ​សរុប​ទាំង​ ២ជើង​ នឹង​ឡើង​ទៅជួប​គ្នា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ  នៃពានរង្វាន់លំដាប់ទី១ ប្រចាំទ្វីបអឺរ៉ុប UEFA Champions League រដូវកាល​ ២០២៤-២៥ ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី៣១ ខែឧសភា ២០២៥ នៅកីឡដ្ឋាន  Allianz Arena ក្នុង​ប្រទេស​អាល្លឺម៉ង់។

ពានរង្វាន់ UEFA Champion League បង្កើតឡើងដំបូងនៅឆ្នាំ ១៩៥៥ ពោល​គឺមាន​អាយុ​កាល ៦៨ឆ្នាំ ដោយ Real Madrid ឈ្នះពាននេះច្រើនជាងគេសរុប ១៥ដងទាំង​លើក​នេះ ខណ: AC Milan ធ្លាប់​ឈ្នះ​បាន ៧ដង រីឯ Liverpool និង Bayern Munich ឈ្នះបាន៦លើក ខណ:ក្រុមជើងឯករងឆ្នាំចាស់គឺ Borussia Dortmund ធ្លាប់ឈ្នះបាន១លើក នៅឆ្នាំ១៩៩៧៕

Share.