Inter Milan កក់កៅអីវគ្គផ្ដាច់ព្រ័ត្រក្រោយ​យក​ឈ្នះ ​Barcelona  នៃពានរង្វាន់លំដាប់ទី១ ប្រចាំទ្វីបអឺរ៉ុប UEFA Champions League រដូវកាល​ ២០២៤-២៥  កីឡដ្ឋាន San Siro នាទីក្រុង  Milan ប្រទេស​អ៊ីតាលី នារាត្រីថ្ងៃទី៦ ឧសភា ម៉ោង ២:០០នាទីរំលង់អាធ្រាត ឈាន​ចូល​ថ្ងៃទី៧ ឧសភា ២០២៥។

សម្រាប់​លទ្ធផល​ជើង​ទី១ UEFA Champions League រដូវកាល​ ២០២៤-២៥៖

  • Barcelona ៣-៣ Inter Milan (សរុបទាំង២ជើង ៦-៧)

ដោយឡែក​សម្រាប់​ Paris Saint-Germain​ បាន​យក​ឈ្នះ Arsenal ១-០ នៅ​ជើង​ទី១។ សម្រាប់​ជំនួប​ជើង​ទី២ កំភ្លើងធំ Arsenal នឹង​ត្រូវ​ធ្វើដំណើរ​ទៅកាន់​ទឹក​របស់​​ Paris Saint-Germain នៅ​ថ្ងៃថ្ងៃទី៧ ឧសភា ម៉ោង ២:០០នាទីរំលង់អាធ្រាត ឈាន​ចូល​ថ្ងៃទី៨ ឧសភា ២០២៥ ក្នុង​កីឡដ្ឋាន Parc des Princes ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ។

សម្រាប់​ជំនួប​​វគ្គ​ផ្ដាច់ព្រ័ត្រ  នៃពានរង្វាន់លំដាប់ទី១ ប្រចាំទ្វីបអឺរ៉ុប UEFA Champions League រដូវកាល​ ២០២៤-២៥ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី៣១ ខែឧសភា ២០២៥ នៅកីឡដ្ឋាន  Allianz Arena ក្នុង​ប្រទេស​អាល្លឺម៉ង់។

ពានរង្វាន់ UEFA Champion League បង្កើតឡើងដំបូងនៅឆ្នាំ ១៩៥៥ ពោល​គឺមាន​អាយុ​កាល ៦៨ឆ្នាំ ដោយ Real Madrid ឈ្នះពាននេះច្រើនជាងគេសរុប ១៥ដងទាំង​លើក​នេះ ខណ: AC Milan ធ្លាប់​ឈ្នះ​បាន ៧ដង រីឯ Liverpool និង Bayern Munich ឈ្នះបាន៦លើក ខណ:ក្រុមជើងឯករងឆ្នាំចាស់គឺ Borussia Dortmund ធ្លាប់ឈ្នះបាន១លើក នៅឆ្នាំ១៩៩៧៕

Share.