កីឡាករ ទឹម វង្សរ៉ាវុធ របស់ណាហ្គាវើលដ៍ បានក្លាយជាម្ចាសជើងឯក នៃការប្រកួតអុីខេមបូឌានព្រីមៀរលីគឆ្នាំ២០២៤/២៥ (E-Cambodian Premier League) វិញ្ញាសា Console ក្រោយយកឈ្នះ កីឡាករ ខេម សុងហៃ របស់បឹងកេត សរុបទាំង២ហ្គេម ក្នុងលទ្ធផល ៤-០នៅទីតាំងផ្សាទំនើប U Mall Phnom Penh។


ពានរង្វាន់អុីខេមបូឌានព្រីមៀរលីគឆ្នាំ២០២៤/២៥ ដែលជាការប្រកួតលីគ ក្នុងវញ្ញាសារ Console មានកីឡាករ តំណាងក្លឹបបាល់ទាត់ទាំង ១១ នៅលីគកំពូលកកម្ពុជា ចូលរួមការប្រកួត ដែលបានចាប់ផ្ដើមកាលពីទី១៨ ខែតុលា ឆ្នាំ២០២៤ រហូតដល់រកឃើញជើងឯក នាល្ងាចថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥។

គួរបញ្ជាក់ថា នេះជាលើកទី២ហើយដែល ការប្រកួត អ៊ីខេមបូឌានព្រីមៀរលីគ ធ្វើឡើង ដោយនៅរដូវកាលឆ្នាំ២០២៣ /២៤ ម្ចាស់ជើងឯក បានទៅលើកកីឡាករ ទឹម វង្សរ៉ាវុទ្ធ (Tim Vongravuth) របស់ក្លិបបាល់ទាត់ណាហ្គាវើលដ៍ ក្រោយយកឈ្នះលើកកីឡាករ កីឡាករ Mot Ly តំណាងក្រុមព្រៃវែង កាលពីថ្ងៃទី១៧ មីនា នៅទីលាន The Blue Sports Center៕





