ក្រុម​បាល់ទាត់​ក្នុង​សាល​នារី​ថៃ ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់​ព្រ័ត្រជួ​ប​ជប៉ុន ក្នុង​ពាន​រង្វាន់​ប្រកួត​បាល់ទាត់​ក្នុង​សាលជើងឯក​ផ្នែក​នារីប្រចាំតំបន់​អាស៊ី 2025 AFC Women’s Futsal Asian Cup ក្រោយ​យក​ឈ្នះលើ​ក្រុម​នារីចិន ក្នុង​លទ្ធផល ៣-២ កាល​ពី​ថ្ងៃទី១៥ ឧសភា ២០២៥ កន្លង​ទៅ។

សម្រាប់​ជ័យ​ជម្នះ​ឡើង​មក​កាន់​វគ្គ​ផ្ដាច់​ព្រ័ត្រ ក្នុង​ពាន​រង្វាន់​ប្រកួត​បាល់ទាត់​ក្នុង​សាលជើងឯក​ផ្នែក​នារីប្រចាំតំបន់​អាស៊ី ឆ្នាំ២០២៥ បាន​ធ្វើ​ឱ្យក្រុម​បាល់ទាត់​ក្នុង​សាល​នារី​ថៃ កក់កៅអីទៅលេង 2025 FIFA Futsal Women’s World Cup រួច​ជាស្រេច។

ដូច​នេះ​សម្រាប់​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ រវាង​ក្រុម​នារី​ថៃ ជួប​ ជប៉ុន នឹង​ត្រូវ​ប្រកួត​នៅ​រាត្រី​នេះ វេលាម៉ោង ៨:០០ នាទីយប់ នៅ​ក្នុង​សាល​ Hohhot Sports Centre ក្នុង​ប្រទេស​ចិន ខណ:ក្រុម​ដណ្ដើម​ចំណាត់​ថ្នាក់​លេខ៣ រវាង ចិន និង អ៊ីរ៉ង នឹង​ត្រូវ​ប្រកួត​ចាប់​បី​ម៉ោង ៥:០០នាទីល្ងាច​​ថ្ងៃនេះដូច​គ្នា។

ព្រឹត្តិការណ៍ប្រកួតពាន​រង្វាន់​បាល់ទាត់​ក្នុង​សាលជើងឯក​ផ្នែក​នារីប្រចាំតំបន់​អាស៊ី 2025 AFC Women’s Futsal Asian Cup ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃទី៦ ដល់​ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ នៅ​ប្រទេស​ចិន ដែល​មាន ១២ប្រទេសចូល​រួម​ប្រកួត​ប្រជែង។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតពាន​រង្វាន់​បាល់ទាត់​ក្នុង​សាលជើងឯក​ផ្នែក​នារីប្រចាំតំបន់​អាស៊ី AFC Women’s Futsal Asian Cup បង្កើត​ឡើង​ដំបូង​នៅ​ឆ្នាំ២០១៥ នៅ​ប្រទេស​ម៉ាឡេស៊ី ម្ចាស់​ជើង​ឯក អ៊ីរ៉ង់ នៅ​លើក​ទី២ ឆ្នាំ២០១៨ នៅ​ប្រទេស​ថៃ ម្ចាស់​ជើង​ឯក អ៊ីរ៉ង់ លើកទី៣ នៅ​ប្រទេស​គុយវែត តែត្រូវ​រំសាយ​ដោយ​ជំងឺកូវិដ និង​លើក​ទី៤ ឆ្នាំ២០២៥​ នៅ​ប្រទេសចិន​៕

ម្ចាស់​ជើង​ឯក អ៊ីរ៉ង់ នៅ​លើក​ទី២ ឆ្នាំ២០១៨ នៅ​ប្រទេស​ថៃ
Share.