ពានរង្វាន់បាល់ទះ 2025 AVC Men’s Volleyball Nations Cup ដែលប្រទេសបារ៉ែន ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ បានបង្ហាញបញ្ជីឈ្មោះក្រុមត្រៀមដណ្តើមទាំង១២ មានដូចជាបារ៉ែន, កាតា, ប៉ាគីស្ថាន, កូរ៉េខាងត្បូង, កាហ្សាក់ស្ថាន, វៀតណាម, អូស្ត្រាលី, ចិនតៃប៉ិ, ឥណ្ឌូនេស៊ី, ហ្វីលីពីន, ថៃ និងចុងក្រោយគេ នូវែលសេឡង់។

ពានរង្វាន់នេះគ្រោងនឹងចាប់ផ្តើមចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុង Manama ខណ:ម្ចាស់ជើងឯកនៃពានរង្វាន់មួយនេះ នឹងឡើងទៅលេងពានរង្វាន់ FIVB Men’s Volleyball Challenger Cup 2025 ដើម្បីបន្តប្រជែងកៅអីទៅពានរង្វាន់ FIVB Men’s Volleyball Nations League 2025។

គួរដឹងថាកាលពីឆ្នាំ ២០២៤ កន្លងទៅក្រុមបាល់ទះកាតា គឺជាម្ចាស់ជើងឯក ក្រោយយកឈ្នះប៉ាគីស្ថាន នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ៣-០ ស្របពេលកូរ៉េខាងត្បូង ដណ្តើមបានចំណាត់ថ្នាក់លេខ៣ ក្រោយយកឈ្នះកាហ្សាក់ស្ថាន ៣-១៕

Share.