អន្តរជាតិ៖ នៅឆ្នាំ ២០២៤ មជ្ឈមណ្ឌលប្រឆាំងការក្លែងបន្លំកាណាដា Canadian Anti-Fraud Centre (CAFC) បានទទួលរបាយការណ៍ការក្លែងបន្លំចំនួន 108,878 ករណីដែលពាក់ព័ន្ធនឹងការខាតបង់ជាង 638 លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយនៅលើគេហទំព័រ Canadian Anti-Fraud Centre។

នៅក្នុងនោះ ការឆបោកលើការវិនិយោគមាន 4,076 ករណី ដែលមានជនរងគ្រោះប្រមាណ 3,866 ហើយខាតបង់ទឹកប្រាក់អស់ 310.6 លានដុល្លារ។ ក្រៅពីនោះ ករណីឆបោកកើតមានជាញឹកញយទៅលើករណីដូចជា ការជំរិតទារប្រាក់ អ្នកស៊ើបអង្កេតធនាគារ ការទិញទំនិញក្លែងក្លាយ ការជំរិតទារប្រាក់ ការបន្លំអត្តសញ្ញាបណ្ណ និងផ្សេងដែលមានក្នុងចំណាត់ថ្នាក់ទាំង ១០ របស់របាយការណ៍មានទំហំខាតបង់បន្លោះពី ១០ – ៥០ លានដុល្លារអាមេតរិក។ រីឯឆបោកស្នេហាតាមអនឡាញ គឺត្រូវបានចាត់ទុកជាប្រភេទដែលបាត់បង់ទឹកប្រាក់ច្រើនជាងគេ រហូតមានចំនួនដល់ទៅ ៥៨ លានដុល្លារ ជារៀងរាល់ឆ្នាំ។
ដោយឡែក ចំពោះការបោកប្រាស់ ការស្នើសុំព័ត៌មានផ្ទាល់ខ្លួន និងការបន្លំមិនពាក់ព័ន្ធនឹងការខាតបង់ផ្នែកហិរញ្ញវត្ថុ ហើយមនុស្សភាគច្រើនដែលជាជនរងគ្រោះនៃការក្លែងបន្លំអត្តសញ្ញាណ អាជ្ញាធរកាណាដាគឺមិនទទួលខុសត្រូវចំពោះការបាត់បង់ណាមួយនោះឡើយ៕

