បាត់ដំបង÷ នគរបាលជំនាញជាមួយមន្ត្រី កបប ចុះណែនាំ ផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារដល់សិស្សអនុវិទ្យាល័យវត្តគរជាង ២០០នាក់ក្នុងខេត្តបាត់ដំបងដើម្បីអនាម័យ និងសុខមាលភាព។

ក្រោមការចង្អុលបង្ហាញរបស់ ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៥នេះ កម្លាំងការិ យាល័យនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច សហការជាមួយមន្ត្រីការពារអ្នកប្រើប្រាស់កិច្ចការប្រតួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ( ក.ប.ប ) សាខាខេត្តបាត់ដំបង ក៏ដូចជាអាជ្ញាធរ មន្ត្រីពាក់ព័ន្ធ បានចុះអប់រំផ្សព្វផ្សាយស្តីពីកិច្ចការពង្រឹងវិធានការអនុវត្តលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពចំណីអាហារនៅគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជន របស់ក្រសួងអប់រំក្នុងអនុវិទ្យាល័យវត្តគរ ស្ថិតនៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង។

ការជួបប្រជុំអប់រំ ផ្សព្វផ្សាយនេះមានការចូលរួមរវាងអ្នកលក់ដូរប្រចាំសាលារៀន លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សសរុបចំនួន ២៥៨នាក់ស្រី ១១៦នាក់ ថែមទាំងបានចែកជូននូវសន្លឹកក្រដាសអប់រំស្តីពីសុវត្ថិភាពម្ហូបអាហារជាច្រើនសន្លឹកទៀត។

គួររម្លឹកថា÷ រយ:ពេលចុងក្រោយនេះកម្លាំងនគរបាល និងមន្ត្រីជំនាញបានសហការគ្នាចុះណែនាំ ផ្សព្វផ្សាយពីសុវត្ថិភាពម្ហូបអាហារជាបន្តបន្ទាប់ដល់សិស្សានុសិស្សមិនថាទីប្រជុំជន និងតំបន់ជនបទក្នុងគោលពង្រឹងគុណភាពយល់ដឹង ពិសេសលើកកម្ពស់ពីសុវត្ថិភាព និងសុខុមាល ភាពពាក់ព័ន្ធនឹងចំណីអាហារនៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជននានាក្នុងខេត្តបាត់ដំបង៕

អត្ថបទ: ដំបងក្រញូង

Share.